ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
រថយន្ត
អត្ថបទពាណិជ្ជកម្ម
Ford Fiesta រាងតូចច្រឡឹងងាយស្រួលបើកបរក្នុងក្រុង លែងខ្វល់រឿងស្ទះចរាចរណ៍
07, Aug 2018 ,
4:17 pm
រូបភាព
×
ដោយ:
ការកកស្ទះចរាចរណ៍ក្នុងទីក្រុង តែងធ្វើឲ្យអ្នកបើកបរធុញទ្រាន់ និងចំណាយពេលវេលាយូរក្នុងការបើកបរ។ ដូច្នេះការជ្រើសរើសរថយន្តសម្រាប់បើកបរក្នុងក្រុង ពិតជាមានសារៈសំខាន់ណាស់។ ថ្ងៃនេះ យើងសូមណែនាំនូវរថយន្តខ្នាតតូចមួយប្រភេទ គឺរថយន្ត Ford Fiesta។ Ford Fiesta ជារថយន្តដែលមានរាងតូចតែឆ្លាត ធ្វើឲ្យការបើកបរកាន់តែមានភាពរីករាយ និងធានាបាននូវផាសុកភាព សម្រាប់អ្នកបើកបរ រួមជាមួយនឹងសមត្ថភាពមិនចាញ់រថយន្តធំៗនោះទេ។ ដោយសារវាមានរាងតូច ធ្វើឲ្យការបើកបរក្នុងទីក្រុងកាន់តែមានភាពងាយស្រួល។
ថ្វីដ្បិតរថយន្ត Ford Fiesta បំពាក់ដោយកម្រិតម៉ាស៊ីន ១.0L ក៏ដោយ តែដោយសាររថយន្តនេះ ប្រើប្រភេទម៉ាស៊ីន Ecoboost ដែលមាន Horse Power ១២៥hp ធ្វើឲ្យ Ford Fiesta មានកម្លាំងខ្លាំង ជួយសន្សំសំចៃប្រេង និងកាត់បន្ថយការប៉ះពាល់ដល់បិរស្ថានទៀតផង។ Ford Fiesta 2018 សក្តសមបំផុតសម្រាប់អ្នកដែលចូលចិត្តរថយន្តខ្នាតតូច តែមានបច្ចេកវិទ្យាទំនើបៗជាច្រើន ជួយសម្រួលដល់ការបើកបរប្រចាំថ្ងៃ។ ជាមួយរូបរាងតូចស្រស់ស្អាតគួរឲ្យទាក់ទាញ Ford Fiesta ភ្ជាប់មកជាមួយចង្កៀងមុខ ដែល បិទបើកពន្លឺដោយស្វ័យប្រវត្តិ ដែលផ្ដល់ភាពងាយស្រួលមែនទែន សម្រាប់ការបើកបរនៅទីងងឹត។
Ford Fiesta បានរចនាឡើងបែបស្ព័រ ដែលមើលទៅមានភាពស្រស់ស្អាត។ មិនតែប៉ុណ្ណោះ នៅផ្នែកខាងក្រោយរថយន្ត Ford Fiesta ក៏មានបំពាក់ទៅដោយសេនសឺខាងក្រោយចំនួន ៤ គ្រាប់ សម្រាប់ជំនួយក្នុងការចូលចតផងដែរ។
ថ្វីដ្បិតតែរថយន្តនេះ មានរាងតូចពិតមែន តែផ្នែកខាងក្នុងធំទូលាយ អាចដាក់អីវ៉ាន់បានច្រើន មិនដូចរថយន្តខា្នតតូចដទៃនោះទេ។
រថយន្ត Fiesta ប្រើសោរប្រភេទ Smart Key ដែលអាចបញ្ឆេះរថយន្ត ដោយពុំចាំបាច់ប្រើសោរ និងប្រើចង្កូតបូមអេឡិចត្រូនិកធូរ ងាយស្រួលបើកបរ ធ្វើឲ្យមានភាពកាន់តែងាយស្រួល នៅពេលបត់បែន។ ជាពិសេសគឺសម្រាប់នារីៗតែម្ដង។
លើសពីនេះ Fiesta បំពាក់ដោយបច្ចេកវិទ្យា Ford SYNC ដែលអាចបញ្ជាដោយសំឡេង អាចជួយសម្រួលការទទួល និងហៅទូរសព្ទចេញ ពេលកំពុងបើកបរ រួមនឹងងាយស្រួល ភ្ជាប់ជាមួយការកម្សាន្ត និងតន្ត្រីពីស្មាតហ្វូនផងដែរ។
កាន់ឆ្លាតវៃ ជាមួយផ្លិតទឹកអូតូ ដែលធ្វើឲ្យរថយន្តនេះ អាចបក់យឺត ឬលឿន អាស្រ័យលើកម្រិតទឹកភ្លៀង។
Fiesta 2018 ក៏មានបំពាក់ប្រព័ន្ធ ដោយចាប់ហ្វ្រាំងបន្ទាន់ ABS និង EBA ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោង និងរអិល និងបញ្ចៀសការក្រឡាប់ ESP និងបច្ចេកវិទ្យា Hill Launch Assist ជំនួយពេលឡើងចំណោត មិនឲ្យរថយន្តរអិលមកក្រោយរយៈពេល ៣វិនាទីទោះមិនជាន់ហ្វ្រាំង។
ដូចនេះយើងឃើញថា Ford Fiesta គឺជាជម្រើសរថយន្តមួយដ៏ល្អ និងសក្ដសមបំផុត សម្រាប់ការបើកបរសម្រាប់ស្ថានភាពក្នុងទីក្រុង៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម