កីឡាជាតិ
ជាតិ
ម្តាយ​កីឡាករ​ប្រដាល់ មុត ខ្លឹម​ខ្មៅ ស្លាប់​ដោយសារ​ជំងឺ​ឡើង​សម្ពាធ​ឈាម​នៅ​អាយុ​៥៥​ឆ្នាំ​
08, Aug 2018 , 3:17 pm        
រូបភាព
កីឡាករ មុត ខ្លឹមខ្មៅ ត្រូវបានលោក ធន់ សុភា​ លើកដៃក្រោយយកឈ្នះគូប្រកួតកាលពីពេលកន្លងទៅ
កីឡាករ មុត ខ្លឹមខ្មៅ ត្រូវបានលោក ធន់ សុភា​ លើកដៃក្រោយយកឈ្នះគូប្រកួតកាលពីពេលកន្លងទៅ
ដោយ:
​អ្នកស្រី សាត់ សុផល ម្តាយបង្កើត​របស់​កីឡាករ​ប្រដាល់ មុត ខ្លឹម​ខ្មៅ បានទទួល​មរណភាព​ក្នុង​អាយុ​៥៥​ឆ្នាំ ដោយសារ​ជំងឺ​ឡើង​សម្ពាធ​ឈាម​នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨​។ អ្នកស្រី សាត់ សុផល បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ឬ​មន្ទីរ​ពេទ្យរុស្ស៊ី ក្រោម​លក្ខខណ្ឌ​បណ្ណ​ក្រីក្រ​បាន​ប្រមាណ​១​សប្តាហ៍ ក៏ត្រូវ​បាន​បញ្ជូន​ត្រឡប់ទៅផ្ទះ​វិញ ដោយសារ​ជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​។



​ស្ថិតក្នុង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ដែលមាន​កូន​៥​នាក់​(​ប្រុស​៣​នាក់​) អ្នកស្រី សាត់ សុផល បានកើត​ជំងឺ​ឡើង​សម្ពាធ​ឈាម​ជា​យូរ​មកហើយ​។ តែ​ជំងឺ​នេះ បាន​វិ​វត្ត​ទៅរក​ស្ថានភាព​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។ បច្ចុប្បន្ន​សព​របស់​ម្តាយ​កីឡាករ មុត ខ្លឹម​ខ្មៅ កំពុង​តម្កល់​ធ្វើបុណ្យ​នៅ​ភូមិ​ពោធិ៍​រាជ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

​បើ​យោងតាម​កីឡាករ​ប្រដាល់ រឿង សោ​ភ័​ណ្ឌ ដែល​បាន​ទៅ​ចូលរួម​ពិធី​បុណ្យសព​ផ្ទាល់​នៅ​ខេត្តកំពង់ឆ្នាំង​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨ ក្រុមគ្រួសារ​របស់​កីឡាករ មុត ខ្លឹម​ខ្មៅ កំពុង​ជួប​បញ្ហា​មួយទៀត គឺ​ខ្វះខាត​ថវិកា​រៀបចំ​ពិធី​បុណ្យសព​។ ដូច្នេះ រឿង សោ​ភ័​ណ្ឌ តំណាង​ឲ្យ​គ្រួសារ ខ្លឺ​ម​ខ្មៅ បានចេញ​មុខ​អំពាវនាវ​រក​ជំនួយ​ពី​សប្បុរសជន ដើម្បី​ជួយ​សម្រាល​ការចំណាយ​៕ 


Tag:
 ប្រដាល់​
  មុត ខ្លឹម​ខ្មៅ
© រក្សាសិទ្ធិដោយ thmeythmey.com