ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ៣ថ្ងៃ ដើម្បីជំរុញការគាំទ្រ
12, Aug 2018 , 9:39 am        
រូបភាព
ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម នឹង​រៀបចំ​កម្មវិធី​ពិព័រណ៍​ផលិតផល​ខ្មែរក្រោម​ប្រធានបទ​«​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​» រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨-២១ ខែតុលា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​និង​សន្និបាត​កោះ​ពេជ្រ​។  នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​។

 
​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា ការរៀបចំ​ពិព័រណ៍​នេះ ដើម្បី​ជំរុញ​ឲ្យ​មហាជន ងាក​មក​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ឲ្យ​បាន​ច្រើន​។ ជាពិសេស​លើកកម្ពស់​ផលិតផល​ក្នុងស្រុក ឲ្យ​មាន​ទទួលស្គាល់​កាន់តែ​ទូលាយ​នៅ​ទូទាំងប្រទេស​ផង​។​ ​ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម នឹង​ប្រមូល​ផលិតផល​ខ្មែរ​ដែលមាន​គុណភាព​ខ្ពស់ មាន​សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់ និង​មានការ​វេច​ខ្ចប់​ល្អ​ត្រឹមត្រូវ​តាម​ស្ដង់ដារ ពី​ទូទាំងប្រទេស មក​ដាក់តាំង​បង្ហាញ​នៅក្នុង​ពិព័រណ៍​នេះ​៕
 
 
 

Tag:
 ពិព័រណ៍
  ផលិតផលខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com