ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នករត់​រ៉ឺម៉ក​កង់​បី​ខ្មែរ​នៅ​សៀមរាប ចង់​ដូរ​យក​កង់​បី​ឥណ្ឌា តែ​តម្លៃ​ខ្ពស់​ពេក​
12, Aug 2018 , 1:49 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ក្រុម​អ្នករត់​រ៉ឺម៉ក​កង់​បី​ខ្មែរ បាននិងកំពុង​បារម្ភ​ពី​របរ​ពួកគេ ខណៈ​កង់​បី​ឥណ្ឌា បាន​វាយលុក​យ៉ាង​លឿន និង​បាន​ដណ្ដើម​ទីផ្សារ​ពួកគេ​មួយផ្នែកធំ​។ សេវាកម្ម​កង់​បី​ឥណ្ឌា​មានតម្លៃ​ថោក​ជាង និង​ងាយស្រួល​ក្នុង​ការហៅ ជា​ចំណុច​អទិភាព​ខ្ពស់​ក្នុងការ​ដណ្ដើម​ទីផ្សារ​ពី​កង់​បី​ខ្មែរ ដែលមាន​តម្លៃ​ថ្លៃ និង​ពិបាក​ក្នុង​ការហៅ ពេល​នៅ​ទី​ឆ្ងាយៗ​។ អ្នករត់​កង់​បី​ខ្មែរ បង្ហាញ​ពី​ការបារម្ភ​ខ្លះ​ដែរ​ទៅ​ចំពោះ​មុខរបរ​ប្រចាំថ្ងៃ ដែល​ពេលនេះ អតិថិជន​ពួកគេ​មួយផ្នែកធំ បាន​ងាក​ទៅ​ជិះ​កង់​បី​ឥណ្ឌា​។ ពួកគេ​ថា ចង់​ដូរ​យក​កង់​បី​ឥណ្ឌា​ដែរ ដើម្បី​បំពេញតម្រូវការ​អតិថិជន តែ​ទន្ទឹមនឹងនោះ​ពួកគេ​ថា​កង់​បី​ឥណ្ឌា​មានតម្លៃ​ថ្លៃ​ពេក ពួកគេ​មិនមាន​លទ្ធភាព​។​

 
​សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ អ្នកស្រី អ៉ី​សា រ៉​ហា​នី ដូចតទៅ​៖
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com