ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​អ្វី​ទៅជា “​គុណសម្បត្តិ​” នៃ​ការ​សម្រាលកូន​តាម​វិធី​ធម្មជាតិ​?
12, Aug 2018 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
​វិធីសាស្ត្រ​ធម្មជាតិ ដែល​មិន​ប្រើ​ថ្នាំ ឬ​ក្បួន​វេជ្ជសាស្ត្រ ចំពោះ​ការ​សម្រាលកូន​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​អ្វីដែល​ល្អ​បំផុត​។​

 
​ប្រសិនបើ​អ្នក​ជ្រើស​រើសយក​ផ្លូវ​នេះ អ្នកនឹង​ត្រូវ​ប្រឈម​នឹង​ការទទួលយក​នូវ​ការឈឺចាប់ និង​ការមិន​ស្រួល ដែលជា​ផ្នែក​មួយ​នៃ​ការ​សម្រាលកូន​។ ប៉ុន្តែ ដោយមាន​ការរៀបចំ​ត្រឹមត្រូវ និង​ការគាំទ្រ​សព្វបែបយ៉ាង ជា​ញឹកញាប់ ស្ត្រី​សម្រាលកូន​នឹងមាន​អារម្មណ៍​ថា មាន​សិទ្ធិអំណាច​និង​ពេញចិត្ត​យ៉ាងខ្លាំង​ដោយ​ការ​សម្រាលកូន​ធម្មជាតិ​។​
 
​នេះ​គឺជា​គុណសម្បត្តិ ៖
 
1. បច្ចេកទេស​សម្រាលកូន​ធម្មជាតិ ភាគច្រើន មិនមែនជា​ការឈ្លានពាន​ទេ ដូច្នេះ វា​មាន​ហានិភ័យ​តិចតួច​ប៉ុណ្ណោះ​សម្រាប់​គ្រោះថ្នាក់ ឬ​ផលប៉ះពាល់​សម្រាប់​អ្នក ឬ​កូន​របស់​អ្នក​។​
 
2. ស្ត្រី​ជាច្រើន​មាន​អារម្មណ៍​ខ្លាំងក្លា រីករាយ និង​អស្ចារ្យ​ដែល​បាន​សម្រាលកូន​ដោយ​ខ្លួនឯង​។ ថ្វីបើ​ត្រូវ​ស៊ូទ្រាំ​នឹង​ការឈឺចាប់​ក៏ពិតមែន តែ​មនុស្ស​ជាច្រើន​បាន​រាយការណ៍​ថា​ពួកគេ​នឹង​ជ្រើស​រើសយក​ការ​សម្រាលកូន​បែបនេះ​ទៀត​នៅពេល​ក្រោយ​។​
 
3. ស្ត្រី​អាច​ឆ្លងកាត់​បទពិសោធន៍​ដ៏​ល្អឥតខ្ចោះ​ក្នុងនាម​ជា​ម្តាយ​។​
 
4. អ្នក​ហាក់ដូចជា​មិនសូវ​ប្រើ​ថ្នាំ​ច្រើន​ដូច​អ្នក​សម្រាល​ដោយ​ការវះកាត់​នោះឡើយ​។​
 
5. ស្វាមី​របស់​អ្នក​អាច​ចូលរួម​ក្នុង​ដំណើរការ​នេះ នៅពេល​អ្នកធ្វើការ​ជាមួយគ្នា ដើម្បី​គ្រប់គ្រង​ការឈឺចាប់​របស់​អ្នក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com