ជាតិ
បទសម្ភាសន៍
វីដេអូ
នាយ យ៉ាន និងកញ្ញា ស្រីល័ក្ខ មានអ្វីចង់ប្រាប់លោកអ្នក!
× ភ្នំពេញ៖ នាយ យ៉ាន និងកញ្ញា ស្រីល័ក្ខ ពន្យល់លោកអ្នកពីកម្មវិធីទូរស័ព្ទដៃ «ថ្មីៗ២៥ ខេត្ត-រាជធានី» គឺជា App (Application) ថ្មីមួយ ដែលបានដាក់ឱ្យប្រើប្រាស់នៅលើប្រព័ន្ធ IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ កម្មវិធីទូរស័ព្ទដៃ ឬ App នេះបង្កើតដោយទូរទស្សន៍បារាំងដ៏ល្បីមួយឈ្មោះ Canal France International (CFI) ផ្នែក Media/Development (The French Media Development Agency) និងសារព័ត៌មានអេឡិចត្រូនិច Thmeythmey.com ដើម្បីផ្សព្វផ្សាយព័ត៌មានទាក់ទងទៅនឹងវិស័យកសិកម្មនៅតាមជនបទនៃប្រទេសកម្ពុជា និងព័ត៌មានផលិតផលអត្តសញ្ញាណដទៃទៀតនៅតាមបណ្តាខេត្តនីមួយៗនៃព្រះរាជាណាចក្រកម្ពុជា។ App (application) ថ្មីនេះបានដាក់ឲ្យដំណើរការបណ្តោះអាសន្នរួចហើយ។ ប៉ុន្តែ គម្រោងពិតប្រាកដនឹងចាប់ផ្តើមដំណើការជាផ្លូវការដើមខែកញ្ញាឆ្នាំ២០១៨ខាងមុខនេះ។
សូមអញ្ជើញទស្សនាវីដេអូនាយ យ៉ាន និងកញ្ញា ស្រីល័ក្ខ ខាងក្រោម៖
ផលិតដំណឹងទាក់ទងនឹងផលិតផលកសិកម្ម និងផលិតផលអត្តសញ្ញាណដទៃទៀតនៃខេត្តនីមួយៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាបេសសកម្មថ្មីៗរបស់សារព័ត៌មានThmeythmey.com និង ទូរទស្សន៍បារាំង Canal France International (CFI) ផ្នែក Media/Development។
សារព័ត៌មាន Thmeythmey.com និង ទូរទស្សន៍បារាំង Canal France International (CFI) ផ្នែក Media/Development នឹងធ្វើសេចក្តីរាយការណ៍ច្រើនទាក់ទងទៅនឹងសហគ្រាសខ្នាតតូច និងមធ្យមនៅតាមបណ្តាខេត្តនានាដែលមានគំនិតច្នៃប្រឌិតផលិតផលខ្មែរថ្មីៗ ឬមានគម្រោងជំរុញផលិតផលក្នុងស្រុករបស់ខ្មែរទៅកាន់ទីផ្សារក្នុងស្រុក និងទៅកាន់ទីផ្សារនៅក្រៅប្រទេស។ គម្រោងនេះមានឈ្មោះថា Rural Networks។
ការជួយជំរុញការសរសេររបស់សារព័ត៌មាន Thmeythmey.com ក្រោមការគាំទ្រ និងសហការដោយ ទូរទស្សន៍បារាំង Canal France International (CFI) ផ្នែក Media/Development នឹងនឹងរួមចំណែកជំរុញជំនួញខ្នាតតូចទាំងឡាយនៅតាមបណ្តាខេត្តឲ្យទទួលបានការផ្សព្វផ្សាយទូលំទូលាយជាងមុន។ តាមរយៈការផ្សព្វផ្សាយនេះ ផលិតផលអត្តសញ្ញាណនៅតាមបណ្តាខេត្ត ជាពិសេស ផលិតផលកសិកម្មនឹងអាចពង្រីកទីផ្សាររបស់ខ្លួនកាន់តែធំជាងមុន។ ដូច្នេះ ដើម្បីទទួលបានព័ត៌មានផលិតផលអត្តសញ្ញាណប្រចាំខេត្ត និងផលិតផលកសិកម្មទូទាំង២៥ខេត្ត-រាជធានី សូមមេត្តាចុច Download for IOS :
https://apple.co/2ub9pdj and Android :
http://bit.ly/2KSe1MB
© រក្សាសិទ្ធិដោយ thmeythmey.com