ពីនេះ ពីនោះ
តើ «​អាកប្បកិរិយា​» និង​«​ឥរិយាបថ​» មានន័យ​ខុសគ្នា​ដូចម្តេច​?
15, Aug 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
និយាយ​មែនទែនទៅ ពាក្យ​ពីរ​នេះ ប្រាកដជា​សាធារណជន នៅ​ច្រឡំ​ន័យ​គ្នា​នៅឡើយ​។ បើ​ផ្អែក​តាម​សន្ទានុក្រម​សទិសន័យ​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ដូចខាងក្រោម​៖



«​អាកប្បកិរិយា​» មាន​ថ្នាក់​ពាក្យ ជា​នាម មានន័យថា ឫកពារ អាការ​នៃ​រាងកាយ​,​ដំណើរ ឬ​លំនាំ​នៃ​រាងកាយ​។ ជាទូទៅ អាកប្បកិរិយា ស្តែងចេញ​តាមរយៈ មនុស្ស​ដែលមាន​ក្រុម​សីលធម៌​ល្អ ឬ​អាក្រក់​។ ឧទាហរណ៍​៖ មនុស្ស​នោះ​មាន​អាកប្បកិរិយា​រម្យទម​ល្អ​ណាស់ គួរ​ឲ្យ​ចង់​រាប់អាន​។ ចំណែកឯ​មនុស្ស​នោះ​វិញ មាន​អាកប្បកិរិយា​មិន​សមរម្យ​ទេ ហើយ​គួរ​ឲ្យ​ស្អប់​។

​ដោយឡែក​«​ឥរិយាបថ​» សម្រាប់​បង្ហាញ​ពី ទង្វើ និង​សកម្មភាព​ជាក់ស្តែង ដូចជា ដេក ដើរ ឈរ អង្គុយ ជាដើម​។ ឧទាហរណ៍​៖ ម្នាក់​នោះ​មាន​ឥរិយាបថ​មិន​សមរម្យ​សោះ ទាំង​កាយវិការ និង​និយាយស្តី​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com