ដើម​ក្រូចថ្លុង​ពិសេស​មួយ​ដើម​នៅលើ​កោះ​ទ្រង់ ខេត្តក្រចេះ អាច​ផ្លែ​បាន​៥០០, ៦០០ ឬ​៧០០​ផ្លែ​
ពីនេះ ពីនោះ / មិនយល់...!
ដើម​ក្រូចថ្លុង​ពិសេស​មួយ​ដើម​នៅលើ​កោះ​ទ្រង់ ខេត្តក្រចេះ អាច​ផ្លែ​បាន​៥០០, ៦០០ ឬ​៧០០​ផ្លែ​
14, Aug 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រចេះ៖ ក្រូចថ្លុង​នៅលើ​កោះ​ទ្រង់ ខេត្តក្រចេះ ដែល​ទទួលបាន​វិញ្ញាបនបត្រ​សម្គាល់​ភូមិសាស្ត្រ​ពី​ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា​កំពុងតែ​ពេញនិយម​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​។ សាច់​ក្រូច និង​ទឹកក្រូច​មាន​រសជាតិ​ឆ្ងាញ់​ពិសា​។លើសពីនេះទៅទៀត អ្វីដែល​មិនគួរ​ឲ្យ​ជឿ គឺថា ដើម​ក្រូចថ្លុង​មួយ​ដើម​ដែល​ពិសេស​បំផុត អាចមាន​ផ្លែ​រហូតដល់​៦០០ ឬ​៧០០​ផ្លែ​ក្នុង​មួយ​រដូវ​ដែលមាន​រយៈពេល​៦​ខែ​។



អ្នកភូមិ​កោះ​ទ្រង់​បាន​បញ្ជាក់ថា ដើម​ក្រូច​ពិសេស​នោះ លែង​ផ្លែ​បាន​៦០០ ឬ​៧០០​ផ្លែ​ទៀតហើយ​នាពេល​បច្ចុប្បន្ននេះ ព្រោះ​ដើម​ទាំងនោះ​មាន​អាយុកាល​ចាស់​បន្តិច​ហើយ​។ សួ​ម​បញ្ជាក់ថា ដើម​ក្រូចថ្លុង​ពិសេស​មួយ​ដើម អាច​ផ្លែ​បាន​រហូតដល់​៧០០​ផ្លែ​មែន តែ​ផ្លែ​មួយចំនួន គឺមាន​ទំហំ​តូច​ខុសពី​ធម្មតា​។ ក្រូច​១​ផ្លែ​មានតម្លៃ​ជា​មធ្យម​១​ម៉ឺន​រៀល​។ ក្រៅពី​ដើម​ក្រូច​ពិសេស​ទាំងនោះ ក៏មានដែរ​ដើម​ក្រូចថ្លុង​ជាច្រើន​ដើម​ដែលមាន​ផ្លែ​ពី​៣០០​ទៅ​៤០០​ផ្លែ​ក្នុង​១​ដើម​ក្នុង​មួយ​រដូវ​។ ដើម​ក្រូចថ្លុង​, បើ​យោងតាម​អ្នក​ដាំ​, អាចមាន​អាយុ​ដល់​៣០ ឬ​៤០​ឆ្នាំ​៕



© រក្សាសិទ្ធិដោយ thmeythmey.com