ជាតិ
សង្គមជាតិ
ចិន​ម្នាក់ ដែល​នាំ​គ្រឿងញៀន​ជិត​១០០​គីឡូ មក​កម្ពុជា ត្រូវបាន​បញ្ជូនទៅ​តុលាការ​
14, Aug 2018 , 10:07 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​ឃាត់ខ្លួន បុរស​ជា​ជនជាតិ​ចិន​ម្នាក់ ដែល​ដឹក​គ្រឿងញៀន​ជិត​១០០​គីឡូក្រាម មកពី​ប្រទេស​អាល្លឺម៉ង់ ចូលមក​កម្ពុជា ត្រូវបាន​សមត្ថកិច្ច បញ្ជូនទៅ​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់​។ គេហទំព័រ​របស់​អគ្គ​ស្នងការ​នគរបាលជាតិ បាន​ចុះផ្សាយ​ថា បុរស​នោះ ត្រូវបាន​តុលាការ ចោទប្រកាន់​ពីបទ «​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​»​។



​មកដល់ពេលនេះ បុរស​ជា​ជនជាតិ​ខាងលើ កំពុងស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ​។ សមត្ថកិច្ច​បាន ចុះទៅ​បង្ក្រាប​និង​ចាប់​ជនជាតិ​នោះ នៅ​ម្តុំ​វត្ត​ភ្នំពេញ កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៨ ក្រោយពី​ដឹងថា​រូបគេ លួច​ដឹក​គ្រឿងញៀន​ចូលមក​កម្ពុជា ដោយ​បង្កប់​ជាមួយ​ចំណី​សត្វ​។

​បើតាម​អគ្គស្នងការ​នគរបាល​ជាតិ បុរស​ជា​ជនជាតិ​នោះ​ឈ្មោះ YAO ZEYE អាយុ​៣៣​ឆ្នាំ​៕


Tag:
 ចិន​
  គ្រឿងញៀន​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com