កីឡាអន្តរជាតិ
អន្តរជាតិ
Real បន្ថយ​ចំណាយ​លើ​ប្រាក់​ឈ្នួល​កីឡាករ​ជិត​៣​សែន​ដុល្លារ​ក្នុង​១​សប្តាហ៍ ក្រោយ Ronaldo ចាកចេញ​
15, Aug 2018 , 7:59 am        
រូបភាព
Real Madrid ជា​ក្លិប​កីឡាបាល់ទាត់​ទទួលបាន​ជោគជ័យ​ជាងគេ​បំផុត​លើ​លោក ដោយ​ឈ្នះ​ជើងឯក Champions League ច្រើនជាងគេ​រហូត​១៣​ដង​។ ក្លិប​យក្ស​របស់​អេ​ស្ប៉ា​ញ​មួយ​នេះ​ក៏បាន​ក្លាយជា​ក្លិប​ដែល​លើក​ពាន​ក្នុងស្រុក La Liga ច្រើនជាងគេ​បំផុត​ផងដែរ​ចំនួន​៣៣​លើក​ចាប់តាំងពី​កកើត​ពាន​នេះ​ក្នុង​ឆ្នាំ​១៩២៩ ពោលគឺ​៨៩​រដូវ​កាល​។​



​ក្លិប​រហស្សនាម​ស្តេច​ស​ដែល​ទើប​ផ្លាស់ប្តូរ​អ្នកចាត់ការ​ទូទៅ​ថ្មី​លោក Julen Lopetegui នៅតែមាន​សមាសភាព​កីឡាករ​ល្អៗ​ច្រើន​បើ​ទោះ​ពួកគេ​បាន​បាត់បង់​តារា​ឆ្នើម​របស់ខ្លួន​កីឡា Cristiano Ronaldo ដែល​ទើប​ផ្ទេរ​ទៅ​ចួ​ល​រួមជាមួយ​ក្រុង​ជើងឯក​អ៊ីតាលី Juventus ក្នុងតម្លៃ​១០៦​លាន​ដុល្លារ​ក្តី​។​

​ប៉ុន្តែ​យ៉ាងណា ការចាកចេញ​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៣​រូបនេះ បានធ្វើ​ឲ្យ​ក្លិប​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ម៉ា​ឌ្រី​ត​អាច​បន្ថយ​ការចំណាយ​លើ​ប្រាក់​ឈ្នួល​របស់​កីឡាករ​ប្រមាណ​ជិត​៣០០០០០​ដុល្លារ​ក្នុង​១​សប្តាហ៍​។​

​កាលពី​រដូវ​កាល​មុន ២០១៧-២០១៨ Real Madrid បាន​ចំណាយ​ប្រាក់បៀវត្ស​សរុប​អស់ ២៩៨៧១៧៨​ដុល្លារ​អាមេរិក​ទៅលើ​កីឡាករ​២០​រូប​។ ដោយឡែក​សម្រាប់​រដូវ​កាល​ថ្មី​នេះ​វិញ ម្ចាស់​ជើងឯក​ពាន​កំពូល​អឺរ៉ុប​នេះ​អាច​ចំណាយ​សរុប​ត្រឹម ២៦៨១៤៧៩​ដុល្លារ​ក្នុង​១​សប្តាហ៍​ទៅលើ​កីឡាករ​ដល់​ទៅ​២៣​រូប​។​

​ក្នុងចំណោម​កីឡាករ​ទាំង​២៤​រូប​របស់ Real មានតែ​៥​រូប​ប៉ុណ្ណោះ​ដែល​ទទួលបាន​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍​ថ្លៃ​ជាងគេ ក្នុងនោះ​រួមមាន Gareth Bale (៤៤០០០០​ដុល្លារ​), Luca Modric (២៣០០០០​ដុល្លារ​), Karim Benzema (១៩០០០០), Toni Kroos (២៥០០០០​ដុល្លារ​), Sergio Ramos (២៥០០០០​ដុល្លារ​)​។​

​ខាងក្រោម​នេះ ជាតា​រាង​ប្រាក់​ឈ្នួល​កីឡាករ​ប្រចាំ​សប្តាហ៍​របស់ Real Madrid ទាំង​២៣​រូប សម្រាប់​រដូវ​កាល ២០១៨-២០១៩៖




Tag:
 ​បាល់ទាត់​
  Cristiano Ronaldo
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com