កីឡាអន្តរជាតិ
អន្តរជាតិ
វីរបុរស​ប្រេ​ស៊ី​ល Ronaldo ធូ​ស្រា​លពី​ជំងឺ​រលាក​សួត ហើយ​អាច​ចេញពី​ពេទ្យ​បាន​
15, Aug 2018 , 11:54 am        
រូបភាព
​វីរបុរស​ប្រេ​ស៊ី​ល Ronaldo បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ក្នុង​ក្រុង Ibiza ត្រឡប់ទៅផ្ទះ​វិញ​ហើយ​ក្រោយ​ទទួលរង​ជំងឺ​រលាក​សួត​។​



អត្ថបទទាក់ទង


​អតីត​ខ្សែប្រយុទ្ធ Real Madrid វ័យ​៤១​ឆ្នាំ​រូបនេះ​បាន​អរគុណ​ក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកា អ្នកគាំទ្រ និង​មិត្តស្រី​របស់ខ្លួន Celina បន្ទាប់ពី​បាន​ត្រលប់​ទៅផ្ទះ​វិញ​នៅ​ថ្ងៃទី​១៤ ខែសីហា​។​

Ronaldo Nazario ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ Can Misses Hospital ក្នុងប្រទេស​ប្រេ​ស៊ី​ល កាលពី​ថ្ងែ​ទី​១០ ខែសីហា ដោយសារ​ទទួលរង​ជំងឺ​រលាក​សួត​។ ម្ចាស់​ពាន Ballon d'Or ពីរ​សម័យ​បាន​ប្រាប់​អ្នកគាំទ្រ​ពី​ស្ថាន​ជំងឺ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា​ខ្លួន​មាន​សុខភាព​រឹងមាំ​វិញ​ហើយ​ព្រោះ​មានការ​មើលថែ​យ៉ាង​ដិតដល់​ពី​ក្រុមគ្រូពេទ្យ​។​

Ronaldo ស៊ុត​បញ្ចូល​ទី​សរុប ៦២​គ្រាប់​ឲ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ដែល​ក្នុងនោះ​២​គ្រាប់​ធ្វើបាន​ពេល ផ្តួល​អាល្លឺម៉ង់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០០២ នៅ​កូរ៉េ​-​ជប៉ុន​៕



Tag:
 ​បាល់ទាត់​
  Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com