ជាតិ
សុខភាព
សុខភាព​មាត់​ធ្មេញ គួរ​ចាប់ផ្តើម​ថែទាំ​តាំងពី​កូន​នៅ​ជា​ទារក​ម៉្លេះ
15, Aug 2018 , 2:26 pm        
រូបភាព
​ភ្នំពេញ​៖ សុខភាព​មាត់​ធ្មេញ​គឺជា​រឿង​សំខាន់ ដែល​ត្រូវតែ​យកចិត្ត​តាំងពី​ទារក​ម្ល៉េះ​។ លោកស្រី ទន្ត​បណ្ឌិត ជាង ម៉េង​ជូ នៃ​ពេទ្យធ្មេញ​បស្ចិម បញ្ជាក់ថា សុខភាព​មាត់​ធ្មេញ​ល្អ គឺ​ត្រូវតែ​សម្អាត​តាំងតែ​កូន​នៅ​ជា​ទារក​ម្ល៉េះ ហើយ​ជាទូទៅ​ត្រូវ​សម្អាត​មួយថ្ងៃ​២​ដង​។



​ការសម្អាត​សម្រាប់​ទារក លោកស្រី​ទន្ត​បណ្ឌិត ជាង ម៉េង​ជូ លើកទឹកចិត្ត​ឲ្យ​ប្រើ compresse desterile ដែល​អាណាព្យាបាល​អាច​រុំ​នឹង​ចង្អុល លូក​សម្អាត​អញ្ចាញធ្មេញ​របស់​ទារក​។ សម្រាប់​ក្មេង​ដែល​ទើប​នឹងមាន​ធ្មេញ លោកស្រី ជាង ម៉េង​ជូ ណែនាំ​ឲ្យ​ប្រើ compresse​សម្អាត​ដូចគ្នា ឬ​ច្រាស​ដែល​អាច​ញុ​ក​នឹង​ម្រាមដៃ​ដើម្បី​សម្អាត​ធ្មេញ និង​អញ្ចាញ​កូនក្មេង​។ ដោយឡែក​ក្មេង​ដែលមាន​អាយុ​២​ឆ្នាំ​ឡើងទៅ ការប្រើ​ថ្នាំដុសធ្មេញ​ដែល​គ្មាន​សារជាតិ ផ្ល​អ​រ៉ា​យ​(fluoride) ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ក្មេង​។​

​លោកស្រី ទន្ត​បណ្ឌិត លើកទឹកចិត្ត​ឲ្យ​តាមដាន​ការ​ដុសធ្មេញ​របស់​កូន រហូតដល់​អាយុ ៨​ឆ្នាំ ព្រោះ​ក្មេង​អាច​នឹង​លេបថ្នាំ​ដុសធ្មេញ​ចូល​ពោះ ដែល​បណ្តាល​ឲ្យ​អាការ​ឈឺពោះ ឬ​រាក​រួស​ជាដើម​។ ដំណោះស្រាយ​ភ្លាមៗ នៅពេល​កូន​លេប​ថ្នាំដុសធ្មេញ​ចូល គឺ​ឲ្យ​កូន​ញាំ​ទឹកដោះគោ ឬ​ទឹកដោះគោ​ជូ ឬ​បើ​កូន​លេបថ្នាំ​ដុសធ្មេញ​ច្រើន អាចធ្វើ​គឺ​ត្រូវ​ទៅ​មន្ទីរពេទ្យ​។ នេះ​ជាការ​បញ្ជាក់​របស់លោក​អ្នក ជាង ម៉េង​ជូ​។​

​សូម​ទស្សនា កិច្ច​សម្ភាស​រវាង កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​លោកស្រី ទន្ត​បណ្ឌិត ជាង ម៉េង​ជូ ដូចតទៅ​៖



​លោកអ្នក​អាច​ស្វែ​រក​សម្ភារ​ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ បាន​តាម​តម្រូវការ​ពី​ហាង​លក់​ផលិតផល​សម្រាប់​កុមារ ទារក និង​ស្ត្រី​មាន​ផ្ទៃពោះ​ដ៏​ធំ​ជា​គេ​បង្អស់​នៅ​កម្ពុជា Baby Outlet​។ Baby Outlet មាន​បី​សាខា​។ សាខា​ទី​១ មាន​ទីតាំងនៅ​ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​។ សាខា​ទី​២  មាន​ទីតាំង​នៅក្រោយ​ទីស្តីការគណៈរដ្ឋមន្ត្រី តាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម និង​សាខា​ទី​៣  ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ក្បែរ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ខាងត្បូង​វិមាន​ឯ​រាជ្យ​៕


Tag:
 ធ្មេញ​
 ​មាត់​ធ្មេញ​
 ​ជាង ម៉េង​ជូ​
 ​ទារក​
 ​កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com