ពីនេះ ពីនោះ
តើពាក្យ «រដ្ឋធានី» និង«រាជធានី» មានន័យខុសគ្នាប៉ុនណា?
× សាធារណជនប្រាកដជាគិតថា ពាក្យពីរនេះ មានន័យដូចគ្នាហើយ បើសិនជាគេមិនបានផ្ទៀងផ្ទាត់ឲ្យជាក់លាក់នោះ។ តាមពិតពាក្យពីរនេះ សម្រាប់ប្រើខុសគ្នា និងមានន័យផ្សេងគ្នាផងដែរ។
ពន្យល់ដោយសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «រដ្ឋធានី» មានន័យថា ប្រទេស ដែលឥតមានក្សត្រទ្រង់រាជ្យ។ ឧទាហរណ៍៖ រដ្ឋធានី វ៉ាស៊ីនតោន។ល។
ដោយឡែកពាក្យ «រាជធានី» ជា នគរ, ក្រុង,ខេត្ត និងស្រុក ដែលមានក្សត្រទ្រង់រាជ្យគង់នៅ។ ភាគច្រើនគេហៅ រាជធានីក្រុង ក្រុងដែលមានព្រះមហាក្សត្រគង់នៅជាម្លប់ដល់កូនចៅខ្មែរ។ ឧទាហរណ៍៖ រាជធានីភ្នំពេញ៕
© រក្សាសិទ្ធិដោយ thmeythmey.com