ជាតិ
សង្គមជាតិ
សុខភាព
ក្រសួងសុខាភិបាល​ព្រមាន អ្នកលក់​តាម​ហ្វេ​ស​ប៊ុ​ក​ដែល​ផ្សព្វផ្សាយ​ផលិតផល​បោកប្រាស់​
15, Aug 2018 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​ព្រមាន​ម្ចាស់​គណនី​ចំនួន​៦០ ដែល​ផ្សព្វផ្សាយ​ផលិតផល បោកប្រាស់ បំផ្លើសការពិត បញ្ឈប់​សកម្មភាព​ចែកចាយ និង​នាំចូល ផលិតផល​គ្រឿងសម្អាង «Firmax 3 Cream» ដែល​គ្មាន​នៅក្នុង​បញ្ជិកា​របស់​ក្រសួង​។ មូល​ហេតុដែល​ក្រសួង ព្រមាន​នេះ ក្រៅពី​ត្រួត​ពិនិត្យថា គណនី​ទាំងនោះ បាន​នាំចូល​ផលិតផល ក្លែងបន្លំ ដែល​គ្មាន​ការអនុញ្ញាត​នាំចូល​ពី​ក្រុមហ៊ុន​ត្រឹមត្រូវ​នោះឡើយ ។



​តាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៤ ខែសីហា  គណនី​ចំនូ​ន​៦០ ដែល​មាននៅ​ខាងក្រោម​នោះ កំពុងតែ​ផ្សព្វផ្សាយ ផលិតផល​គ្រឿងសម្អាង «Firmax 3 Cream» ផលិត​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​ពុំមែន​ជាការ​នាំចូល​ពី ក្រុមហ៊ុន អ​អេ​ហ្វ​៣ វើ​ល​(​ខេ​ម​បូ​ឌា​)  ឯ​.​ក ពិតប្រាកដ​ឡើយ​។ ក្រសួងសុខាភិបាល បានបញ្ជាក់​ទៀតថា ផលិតផល​ទាំងនោះ គ្មាន​គុណភាព​បង្ការ និង​ព្យាបាល​ដូចដែល​បានចេញ​ផ្សាយ​ឡើយ​។

​ដើម្បី​ជៀសវាង​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព ដល់​ពលរដ្ឋ ក្រសួង​ប្រាប់​ឱ្យ​គណនី​ទាំងនោះ បញ្ឈប់​សកម្មភាព​ចែកចាយ ផ្សព្វផ្សាយ​អួតអាង ភូតកុហក បោកប្រាស់ ទៅកាន់​ពលរដ្ឋ ដែលនាំឱ្យ​ប៉ះពាល់​សុខភាព និង​អាយុជីវិត នោះ​ជាបន្ទាន់​។​

​ចំពោះ​ករណី​ប្រសិនបើ​ឃើញ​មាន​គណនី​ទាំងនោះ បន្ត​ការផ្សព្វផ្សាយ​ផលិតផល «Firmax 3 Cream» នេះ​ទៀត ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរឹង ទៅតាម​ផ្លូវច្បាប់​៕




Tag:
 ​ក្រសួងសុខាភិបាល​
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com