ជាតិ
សង្គមជាតិ
សុខភាព
ក្រ​សួង​សុខាភិបាល ហាម​ពលរដ្ឋ​ប្រើ​សេរ៉ូម​«Glutaone 600» ដែល​គ្មាន​ច្បាប់​អនុញ្ញាត​
16, Aug 2018 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​ហាម​ពលរដ្ឋ​ខ្មែរ​ឲ្យ​ឈប់​ប្រើប្រាស់​សេរ៉ូម  «Glutaone 600» ផលិត​នៅ​ប្រទេស​ថៃ ដែល​គ្មាន​ក្នុង​បញ្ជិកា​របស់​ក្រសួង​។ ការហាម​ប្រាម​នេះ ដោយសារតែ​ឃើញ​ការផ្សព្វផ្សាយ បំផ្លើស​ហួសការ​ពិត តាម​បណ្តាញ​សង្គម ថា​ធ្វើ​ឲ្យ​ស្បែក​សបែប​ស៊ី​ជម្ពូរ ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ម៉ត់​រលោង​។ ក្រសួងសុខាភិបាល បញ្ជាក់ថា ផលិតផល​ខាងលើ នាំចូល​ដោយ​គ្មាន​ការអនុញ្ញាត និង​គ្មាន​ចុះ​បញ្ជិការ​។​



«​សេរ៉ូម «Glutaone 600» អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក  និង​ឈានទៅដល់​បាត់បង់​ជីវិត ដោយសារតែ​ប្រតិកម្ម​ពី​ការ​ព្យូ​រ​សេរ៉ូម​មិនបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងសុខាភិបាល តាមរយៈ​សេចក្តីជូនដំណឹង​របស់​ខ្លួន នៅ​ថ្ងៃទី​១៤ ខែសីហា​។

​ក្រសួង​បាន​ប្រាប់​ឲ្យ​បញ្ឈប់​ការនាំ​ចូល ផ្សព្វផ្សាយ​លក់ និង​ចែកចាយ​សេរ៉ូម​នេះ​ជាបន្ទាន់​។ ក្នុងករណី​ដែលមាន​ការចែក​ចាយ​សេរ៉ូម​នេះ ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់​។ ក្រសួង​ក៏​ស្នើឱ្យ​ពលរដ្ឋ ដែល​ឃើញ​ការចែក​ចាយ​លក់​ខុសច្បាប់​ផលិតផល​នេះ ផ្តល់ព័ត៌មាន​ដល់​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ទេ​ព្យ និង​គ្រឿងសំអាង តាម​ទូរស័ព្ទ​លេខ ០១១ ៥៧៤ ៧៨៧ / ០៩៥ ៣៥៩ ៣៩៩៕


Tag:
 ក្រសួងសុខាភិបាល​
 ​សេរ៉ូម
© រក្សាសិទ្ធិដោយ thmeythmey.com