អត្ថបទពាណិជ្ជកម្ម
ការលេង ជួយ​ដល់​ការអភិវឌ្ឍន៍​ខួរក្បាល​កុមារ​
16, Aug 2018 , 11:33 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្វី​ជាការ​លេង ហើយ​តើ​ហេតុអ្វី​បានជា​កុមារ​ចូលចិត្ត និង​ត្រូវ​ការលេង​? ការលេង ជាការ​រៀន​បែប​ធម្មជាតិ​របស់​មនុស្ស តាមរយៈ​ញ្ញា​ញ​ទាំង​៥ គឺ​ចក្ខុវិញ្ញាណ​,​សោតវិញ្ញាណ​,​ជិវ្ហាវិញ្ញាណ ឃានវិញ្ញាណ និង​កាយ​វិ​ញ្ញា​ណ។​

​នៅពេលដែល​កុមារ​លេង ពួកគេ​មិន​ត្រឹមតែ​រីករាយ​នោះទេ ប៉ុន្តែ​អាច​រៀន​បាន​ចំណេះ​ជាច្រើន​ទៀត​ក្នុងពេល​តែមួយ​។ ជា​ធម្មជាតិ កុមារ​អាច​រៀន​តាមរ​យៈ​ការពិសោធន៍​ម្តង​ហើយ​ម្តងទៀត​រហូត​សម្រេច​អ្វីមួយ​, រៀន​ដោះស្រាយ​បញ្ហា និង​រៀន​ច្នៃប្រឌិត និង​បង្កើត​អ្វីដែល​កើតចេញពី​ការស្រមើស្រមៃ​របស់ខ្លួន ហើយ​សកម្មភាព​ទាំងនោះ នឹងត្រូវ​កត់ត្រា​ទុក​ក្នុង​ខួរក្បាល​របស់​ពួកគេ​។ នៅពេលដែល​ពួកគេ​រីករាយ​នឹង​ការលេង ពួកគេ​ចង់​លេង​កាន់តែច្រើន​ថែមទៀត​។

​លេង​កាន់តែច្រើន ពួកគេ​នឹង​រៀន​បាន​កាន់តែច្រើន​។ ហើយ​នៅពេល​ពួកគេ​រៀន​កាន់តែច្រើន​ពី​ការលេង វា​អាច​អភិវឌ្ឍ​មិន​ត្រឹមតែ​ខួរក្បាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​អាច​អភិវឌ្ឍន៍​សុខភាព​ផ្លូវកាយ សុខភាព​ផ្លូវចិត្ត អារម្មណ៍ សកម្ម​ក្នុងសង្គម និង​ឆ្លាសវៃ​ផងដែរ​។

​ក្រៅពីនេះ ការលេង​ជាមួយ​ឪពុកម្តាយ ជា​រឿង​ដែល​សំខាន់បំផុត ព្រោះ​វា​អាច​កសាង​ទំនាក់ទំនង​រវាង​ឪពុកម្តាយ និង​កូន ក៏ដូចជា​ជួយ​ដល់​ការអភិវឌ្ឍ​ស្ថិរភាព​នៃ​មនោសញ្ចេតនា​រវាង​ក្រុមគ្រួសារ ដែលមាន​សារសំខាន់​សម្រាប់​ការរៀន និង​អភិវឌ្ឍន៍​ខួរក្បាល​របស់​កុមារ​។ «​សម្ភារ​លេង​ថ្លៃៗ មិនមាន​តម្លៃ​ដូច​ពេលវេលា ភាពកក់ក្តៅ និង​សេចក្តីស្រឡាញ់​មិនអាច​កាត់ថ្លៃ​បាន​របស់​ឪពុកម្តាយ​ជាមួយ​កូន​នោះឡើយ​»​។

Kindee ជា​ផលិតផល​សរីរាង្គ ដែល​ជួយ​ការពារ​កុមារ​ពី​សត្វ​មូស​ចង្រៃ​។ ផលិតផល Kindee មានដូចជា ការពារ​មូល សាប៊ូកក់​សង់ សាប៊ូ​ដុស​ខ្លួន ឡេ​ការពារ​កម្តៅ ក្រែ​ម​លាប​បបូ​មាត់​។ Kindee នាំចូល និង​ចែកចាយ ដោយ​ក្រុមហ៊ុន ស្រមោច​ត្រេ​ដ​ឌី​ង សឺ​លូ​សិន​។ លោកអ្នក​អាច​ទៅរក​បាន​នៅ​គ្រប់​សាខា​ហាង​ទំនិញ​កុមារ​នៅ​ទូទាំងប្រទេស​។ ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ www.kindeekids.com/ www.bbocambodia.com/



© រក្សាសិទ្ធិដោយ thmeythmey.com