ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្ត្រី​មាន​ផ្ទៃពោះ ពិបាក​គេង អាច​ប្រើ​រូបមន្ត​នេះ​បាន​
16, Aug 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​អ្នកមាន​ផ្ទៃពោះ អ្នកនឹង​អាច​ពិបាក​គេង​លក់​ស្រួល​ខ្លាំងណាស់ ដោយសារតែ​ពោះធំ​។ ដូចនេះ តើ​គួរតែ​ធ្វើ​បែបណា ទើប​អាច​គេង​លក់​ស្រួល​ទៅ​?



    -អ្នក​ត្រូវតែ​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ ព្រោះ​វា​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល​។​
    -ក្រោយ​ពេលដែល​អ្នក​ពិសារ​អាហារ​ពេល​ល្ងាច​រួច អ្នក​អាច​ស្តាប់​តន្ត្រី ឬ​ម៉ា​ស្សាបាន ដើម្បី​អាចជួយ​អ្នក​ឲ្យ​គេង​លក់​ស្រួល​បាន​។​
    -អ្នក​អាច​សាកល្បង​ប្តូរ​ទិស​នៃ​ការ​គេង​បាន ថា​មិនត្រូវ​អ្នក​អាច​គេង​លក់​យ៉ាង​ងាយ​ដោយ​មិនដឹង​ខ្លួន​។​
    -បើ​ចង់​គេង​លក់​ស្រួល អ្នក​គួរតែ​កុំ​បរិភោគ​អាហារ​ដែល​ហិ​រ​ពេក ឬ​អាហារ​ដែល​បំពង​ខ្លាញ់​មុនពេល​គេង ព្រោះ​អាហារ​ទាំងនេះ អាចធ្វើ​ឲ្យ​អ្នក​មិន​ងាយ​គេង​លក់​ឡើយ​។​
    -អ្នក​ត្រូវតែ​តម្រូវ​សីតុណ្ហភាព​ក្នុង​បន្ទប់​ឱ្យ​ត្រជាក់​ល្មម ទើប​ងាយស្រួល​គេង ព្រោះ​បើ​ត្រជាក់​ខ្លាំងពេក ឬ​ក្តៅ​ពេក ក៏​អាច​ប៉ះពាល់​ដល់​ដំណេក​របស់​អ្នក​ផងដែរ​។ ដូចនេះ អ្នក​អាច​អនុវត្តតាម​វិធី​ទាំងនេះ ដើម្បី​គេង​លក់​យ៉ាង​ងាយ​៕

​ត្រួតពិនិត្យ​ដោយ ​www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com