អត្ថបទពាណិជ្ជកម្ម
​សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​(CFA )​ដាក់​សម្ពោធ​ផ្លូវការ​ហើយ​
16, Aug 2018 , 4:26 pm        
រូបភាព
ដោយ:
​កាលពី​ថ្ងៃទី​១៥ ខែសីហា​កន្លងទៅ សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា ហៅ​កាត់​(CFA) បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​សមាគម​របស់ខ្លួន​។ កម្ម​វិធ ដែល​រៀបចំឡើង នា​អគារ​វឌ្ឍនៈ ជាន់​ទី​៣៦​នេះ ធ្វើឡើង​ក្រោម​វត្តមាន លោកជំទាវ ជា សេរី​, ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។

​គួររំលឹកថា   CFA គឺជា​ស្ថាប័ន​ចម្រុះ និង​មិន​រកប្រាក់​ចំណេញ ដែល​បង្កើតឡើង​ក្នុង​មាន​គោលបំណង​ជួយ​គាំទ្រ​ការអភិវឌ្ឍន៍ នៃ​វិស័យ FinTech នៅ​កម្ពុជា និង​ដើម្បី​ជំរុញ​កិច្ចសហការ រវាង​អ្នកចូលរួម និង​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ​ក្នុង​ប្រព័ន្ធ​អេកូ FinTech នៅ​កម្ពុជា​។​

CFA គឺជា​ស្ថាប័ន​មួយ​ដែល​សមាជិក​របស់ខ្លួន តំណាង​ឲ្យ​ភាគី​ពាក់ព័ន្ធ​គ្រប់​រូបភាព ក្នុង​វិស័យ FinTech ចាប់តាំងពី​ក្រុមហ៊ុន​ច្នៃប្រឌិត​ក្នុងដំណាក់កាល​ដំបូង រហូតដល់​ក្រុមហ៊ុន​ធំៗ​ដែល​នាំមុខ​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ និង​អ្នកផ្តល់​សេវាកម្ម​នានា​។ ដើម្បី​ពង្រឹង​គោលបំណង​នៃ​ការអភិវឌ្ឍ​វិស័យ FinTech ក្នុងប្រទេស​កម្ពុជា CFA បាន​ចាប់​ដៃគូ​ជាមួយ​ស្ថាប័ន និង​សមាគម​នានា​ពី​ប្រទេស​កម្ពុជា និង​ទូទាំង​សកលលោក ដើម្បី​សហការ​ទៅលើ​គំនិត​ផ្តួចផ្តើម​ផ្សេងៗ ទាក់ទង​នឹង​វិស័យ FinTech​។​




​ដើម្បី​ជា​កិច្ច​ចាប់ផ្តើម CFA បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​ជាមួយ​សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ផ្លូវការ ពី​ប្រទេស​សិង្ហ​បុរី តៃវ៉ាន់ និង​ថៃ​។ តាមរយៈ​អនុស្សារណៈ​នេះដែរ សមាគម​ទាំង​បួន យល់ព្រម​ក្នុងការ​សហការ និង​បន្ត​ចូលរួម​ក្នុង​បំណង​រួមចំណែក​ការអភិវឌ្ឍន៍​វិស័យ Fintech ក្នុងប្រទេស​កម្ពុជា និង​ទ្វីបអាស៊ី​។​

​សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា អនុវត្ត​នូវ​ការងារ​សំខាន់ៗ​ចំនួន​បួន សម្រាប់​សមាជិក​របស់​ខ្លួន​មានដូចជា​៖

១. ជា​ជើងឯក – ផ្តល់​ការប្រឹក្សា​ដល់​រដ្ឋាភិបាល និង​និយតករ ទៅលើ​ការផ្លាស់ប្តូរ​គោលនយោបាយ​នានា ដែល​គាំទ្រ​ភាព​ច្នៃប្រឌិត និង​ការរីកលូតលាស់​នៃ Fintech​។​

២. ជា​អ្នកផ្តល់ជំនួយ – ផ្តល់​ការស្រាវជ្រាវ ជំនួយ​ផ្នែក​ច្បាប់​/​បទបញ្ញត្តិ ការបញ្ចុះ​តម្លៃ​សម្រាប់​អ្នកផ្តល់​សេវាកម្ម និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ដែល​ជួយ​សមាជិក​របស់​យើង ក្នុង​ការកសាង និង​ពង្រីក Startup របស់​ពួកគេ​។​

៣. ជា​អ្នក​ផ្សំផ្គុំ – បញ្ចុះបញ្ចូល​អតិថិជន​ឲ្យ​ទិញ  វិនិយោគិន​ឲ្យ​វិនិយោគ និង​អ្នកមាន​ទេពកោសល្យ​ឲ្យ​ចូលរួម​ក្នុង​ដំណោះស្រាយ Fintech នានា​។

៤. ជា​ស្ពាន​ត​ភ្ជាប់​ទំនាក់ទំនង – ត​ភ្ជាប់​ការបណ្តាក់ទុន (​ធនធាន​) ទេពកោសល្យ (​ការអប់រំ​) និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ក្នុង​ប្រព័ន្ធ​អេកូ Fintech កម្ពុជា និង​ផ្តល់នូវ​ទំនាក់​ទំនាក់​ទៅកាន់​មជ្ឈមណ្ឌល​នានា នៅក្រៅ​ប្រទេស តាមរយៈ​បណ្តាញ​នៃ​កម្មវិធី និង​ដៃគូ​របស់​ពួកយើង​។




​ជាមួយនឹង​ភាពរឹងមាំ​នៃ​អ្នកចូលរួម​ផ្សេងៗ ដែល​ត្រូវបាន​ប្រមូលផ្តុំ​ដោយ​សមាគម​មួយ​នេះ ពួកយើង​សង្ឃឹមថា វា​នឹង​អាចបង្កើត​កាតាលីករ សម្រាប់​ការអភិវឌ្ឍន៍​នាពេល​អនាគត​ប្រកបដោយ​និរន្តរភាព​សម្រាប់​វិស័យ Fintech នៅក្នុង​ប្រទេស​កម្ពុជា​។

​ទីតាំង​ការិយាល័យ​ធ្វើ​ការរួម​ទំហំ ៥ ០០០​ហ្វី​ត ដែលមាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ នឹង​ក្លាយជា​ទីតាំង​ផ្លូវការ របស់​សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា និង​បើក​ជូន​ដល់​ក្រុមហ៊ុន Fintech Startups នានា ក្នុង​ត្រីមាស​ចុងក្រោយ ក្នុង​ឆ្នាំ​២០១៩៕






(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com