ជាតិ
រយៈពេល​៨​ឆ្នាំ លោក អ៊ឹម​ស៊ូ​ជីវី បានធ្វើការ សិក្សា និង​ធ្វើដំណើរ​ទៅកាន់​៥៥​ប្រទេស ព្រោះ​ជាប់​អាហារូបករណ៍​
18, Aug 2018 , 7:29 pm        
រូបភាព
​ភ្នំពេញ​៖ លោក សួស អ៊ឹម​ស៊ូ​ជីវី បច្ចុប្បន្ន​ជា​អនុប្រធាន​ការិយាល័យ​អាស៊ាន នៃ​នាយក​រដ្ឋា​ន​អាស៊ី​ប៉ាស៊ីហ្វិក នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ក្រសួងពាណិជ្ជកម្ម​។ ចាប់តាំងពី​ឆ្នាំ​២០០៩​មក លោក សួស អ៊ឹម​ស៊ូ​ជីវី បាន​ទៅ​សិក្សា ធ្វើការ និង​ធ្វើដំណើរ​ទៅកាន់​៥៥​ប្រទេស ដោយសារតែ​លោក​បាន​ជាប់​អាហារូបករណ៍ និង​តាមរយៈ​កម្មវិធី​ផ្លាស់ប្តូរ​សិក្សា​នានា​។ យុវជន​ខ្មែរ​វ័យ​២៦​ឆ្នាំ​រូបនេះ ទើបតែ​ជាប់​អាហារូបករណ៍​មួយទៀត គឺ Chevening របស់​រាជរដ្ឋាភិបាល​អង់គ្លេស ហើយ​លោក​នឹង​ទៅ​សិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​អភិវឌ្ឍន៍ និង​គោលនយោបាយ រយៈពេល​១​ឆ្នាំ​នៅ​អង់គ្លេស នៅ​ខែកញ្ញា​ខាងមុខ​។ តើ​ហេតុអ្វី​បាន​លោក សួស អ៊ឹម​ស៊ូ​ជីវី ទទួលបាន​អាហារូបករណ៍​ជា​បន្តបន្ទាប់​ដូច្នេះ​? តើ​យុវជន​ដែល​ចង់​ឈ្នះ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​គួរ​ត្រៀមខ្លួន​ដូច​ម្ត​ច​?



​ដើម្បី​ជ្រាប​ច្បាស់​សូម​លោកអ្នក​ស្តាប់​កិច្ច​សម្ភាស​រវាង កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក សួស អ៊ឹម​ស៊ូ​ជីវី ដូចតទៅ​៖ 
 








Tag:
 សួស អ៊ឹម​ស៊ូ​ជីវី​
 ​អប់រំ​
 ​អាហារូបករណ៍​
 ​សិក្សា​
© រក្សាសិទ្ធិដោយ thmeythmey.com