កីឡាជាតិ
ជាតិ
ក្រុមដោនថោនក្លាយជាម្ចាស់ជើងឯក Futsal League ដោនថោន, កំចាយមារ, National Futsal League 2018
× ក្រុមដោនថោនបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ National Futsal League 2018 ក្រោយយកឈ្នះក្រុមការពារតំណែងជើងឯកសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំចាយមារ(ស.ស.យ.ក.កំចាយមារ)ក្នុងលទ្ធផល ៥-៣ នាការប្រកួតផ្តាច់ព្រ័ត្រនៅទីលាន Arena ថ្ងៃទី១៨ ខែសីហា។ ចំណែកក្រុមជើងឯករងឆ្នាំចាស់ឪម៉ាល់ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយលត់ហូមស្ពត ៨-២។
ក្រុមជើងឯកដោនថោនទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន៣០លានរៀល និងកៅអីទៅលេងក្នុងព្រឹត្តិការណ៍ AFF Futsal Club Championship 2019។ ក្រុមជើងឯករងស.ស.យ.ក.កំចាយមារ និងជាតីតម្ចាស់ជើងឯកទទួលបាន១៥លានរៀល រីឯក្រុមលេខ៣ឪម៉ាល់បាន១០លានរៀល និងក្រុមលេខ៤ហូមស្ពតបាន៥លានរៀល។
បន្ថែមលើនេះក៏រង្វាន់កិត្តិយសផងដែរ ដោយក្រុម Fair Play ទទួលបាន៣លានរៀល, ក្រុមអាជ្ញាកណ្តាល២លានរៀល, គ្រូល្អជាងគេ១លានរៀល, កីឡាករល្អ អ្នករកគ្រាប់បាល់បានច្រើនជាងគេ និងអ្នកចាំទីល្អជាងគេទទួលបានម្នាក់ៗ១លានរៀល៕
Tag:
ដោនថោន
កំចាយមារ
National Futsal League 2018
© រក្សាសិទ្ធិដោយ thmeythmey.com