កីឡាអន្តរជាតិ
អន្តរជាតិ
លី​គ​នៅ​អឺរ៉ុប​៖ Arsenal បន្ត​ចាញ់ ខណៈ Juventus, PSG និង Barcelona សុទ្ធតែ​ឈ្នះ​
19, Aug 2018 , 2:00 pm        
រូបភាព
ដោយ: រួបរួម
កាំភ្លើង​ធំ Arsenal ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី Unai Emery បាន​រង​បរាជ័យ​ពី​ប្រកួត​ជាប់ៗ​គ្នា​ក្នុង​ក្របខណ្ឌ Premier League ដោយ​ពួកគេ​បាន​ចាញ់​តោ​ខៀវ Chelsea ៣-២ នា​រាត្រី​ថ្ងៃ​សៅរ៍​។ ជ័យជម្នះ​នេះ នាំ​ឲ្យ Chelsea មាន​៦​ពិន្ទុ​ពី​ការប្រកួត​ពីរលើក ដូច Tottenham Hotspur និង Bournemouth​។ នៅ​អ៊ីតាលី Juventus និង Napoli បើកឆាក​ជាមួយនឹង​ជ័យជម្នះ​នៅក្រៅ​ដី ខណៈ Lionel Messi រកបាន​២​គ្រាប់​ក្នុង​ជ័យជម្នះ ៣-០ លើ​ភ្ញៀវ Deportivo Alves នា​ជំនួប​បើកឆាក​រដូវ​កាល​ថ្មី​នៃ​ក្របខណ្ឌ La Liga​។ នៅ​បារាំង​ឯណោះ​វិញ Paris Saint Germain, Dijon និង Reims សុទ្ធតែ​ទទួលបាន​ជោគជ័យ​ពីរលើក​ផ្ទួនៗ​។


​ខាងក្រោម​នេះ ជា​លទ្ធផល​ប្រកួត​កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ឈានចូល​ថ្ងៃអាទិត្យ​៖

Premier League អង់គ្លេស​៖
-Cardiff ០ Newcastle ០
-Chelsea ៣ (Pedro ៩, Morata ២០, Alonso ៨១) Arsenal ២ (Mkhitaryan ៣៧, Iwobi ៤១)
-Everton ២ (Walcott ១៥, Richarlison ៣១) Southampton ១ (Ings ៥៤)
-Leicester ២ (Doherty ២៩-og, Maddison ៤៥) Wolves ០
-Tottenham ៣ (Moura ៤៣, Trippier ៧៤, Kane ៧៧) Fulham ១ (Mitrovic ៥២)
-West Ham ១ (Arnautovic ៣៣-pen) Bournemouth ២ (Wilson ៦០, Cook ៦៦)
 
La Liga អេ​ស្ប៉ា​ញ​៖
-Celta Vigo ១ (David Lopez ៥២-og) Espanyol ១ (Hermoso ៤៥)
-Villarreal ១ (Gerard ១៦) Real Sociedad ២ (Willian Jose ៤០, Juanmi ៧១)
-Barcelona ៣ (Messi ៦៤, ៩០+៣, Coutinho ៨៣) Alaves ០
 
Serie A អ៊ីតាលី​៖
-Chievo ២ (Stepinski ៣៨, Giaccherini ៥៦-pen) Juventus ៣ (Khedira ៣, Bani ៧៥-og, Bernardeschi ៩០+៣)
-Lazio ១ (Immobile ២៥) Napoli ២ (Milik ៤៥+២, Insigne ៥៩)
 
Ligue 1 បារាំង​៖
-Guingamp ១ (Roux ២០) Paris Saint-Germain ៣ (Neymar ៥៣-pen, Mbappe ៨២, ៩០)
-Amiens ១ (Konate ៨២-pen) Montpellier ២ (Mollet ៥២, Skhiri ៧១)
-Caen ១ (Bammou ៥៣-pen) Nice ១ (Ganago ៨២)
-Dijon ២ (Tavares ៨, ៧៤) Nantes ០
-Monaco ០ Lille ០
-Rennes ១ (Sarr ៨២) Angers ០
 
​កម្មវិធី​ប្រកួត​យប់​នេះ​៖
Premier League៖
១៩:៣០-Burnley vs Watford
១៩:៣០-Manchester City vs Huddersfield Town
២២:០០-Brighton & Hove Albion vs Manchester United
 
La Liga៖
២៣:១៥-Eibar vsSD Huesca
០១:១៥-Rayo Vallecano vsSevilla
០៣:១៥-Real Madrid vsGetafe
 
Serie A៖
២៣:០០- Torino vs Roma
០១:៣០- Bologna vs Spal
០១:៣០- Empoli vs Cagliari
០១:៣០- Parma Calcio 1913  vs Udinese
០១:៣០- Sassuolo vsInter
 
Ligue 1៖
២០:០០-Strasbourg vs Saint-Etienne
២២:០០-Toulouse vs Bordeaux
០២:០០-Nimes vs Marseille

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com