កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ចាញ់ Brighton ៣-២ តែ Mourinho មិន​រិះគន់​កូនក្រុម​តាម​អ្នកគាំទ្រ​ឡើយ​
20, Aug 2018 , 3:42 pm        
រូបភាព
​លោក Jose Mourinho បាន​ទទួលស្គាល់ថា​ក្រុម Manchester United បាន​បង្កើត​កំហុស​ជាច្រើន​ដែល​មិនគួរ​ឲ្យ​ជឿ​ក្នុង​ការបរាជ័យ​ក្រោម​ថ្វី​ជើង Brighton & Hove Albion ក្នុង​លទ្ធផល ៣-២ ពានរង្វាន់ Premier League នៅ​ថ្ងៃទី​១៩ ខែសីហា​។ យ៉ាងណា​អ្នកការ​រហស្សនាម Special One មិន​បន្ទោស​កូនក្រុម​រូប​ណា​ជា​លក្ខណ​បុគ្គល​ឡើយ​។​



​ក្នុងការ​ប្រកួត​នៅ​កីឡដ្ឋាន Falmer Stadium ក្រុម​របស់​អ្នកចាត់ការ Mourinho មាន​បញ្ហា​នៅ​តំបន់​ការពារ​ដែល​នាំ​ឲ្យ Brighton អាច​រកបាន​ដល់​ទៅ​២​គ្រាប់​ក្នុង​រយៈពេល​២​នាទី​ពោលគឺ​ក្នុង​នាទី​២៥ និង​២៧ ដោយ​កីឡាករ Glenn Murray និង Shane Duffy​។ បើទោះបី Romelu Lukaku អាច​តាម​១​គ្រាប់​វិញ​នៅ​នាទី ៣៤ តែ​១០​នាទី​បន្ទាប់​ម្ចាស់ផ្ទះ​អាច​រកបាន​១​គ្រាប់​ទៀត​ដែល​ធ្វើបាន​ដោយ​ការទា​ត់បាល់​ពិន័យ​១១​ម៉ែត្រ​ពី​កីឡាករ Pascal Gross​។ រហូតដល់​ម៉ោង​បន្ថែម​៩០​នាទី Paul Pogba រក​គ្រាប់​បាល់​ទី​២ ដោយ​បាល់​ប៉េ​ណា​ល់​ទី ដែល​បញ្ចប់​ក្នុង​លទ្ធផល Brighton ឈ្នះ Man Utd ៣​ទល់នឹង​២​។​

​ក្រោយ​បរាជ័យ​នេះ​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​លើកឡើងថា​ក្រុម​របស់លោក​ពិតជា​សាង​កំហុស​ច្រើន​ជាពិសេស​នៅ​តំបន់​ខ្សែការពារ​។​
«​សម្រាប់​ខ្ញុំ​ការប្រកួត​នេះ​យើង​បានធ្វើ​ឲ្យ​មាន​កំហុស​មិនគួរ​ឲ្យ​ជឿ​ក្នុង​ពេលវេលា​ដ៏​សំខាន់​មួយ​ហើយ​កំហុស​ធ្វើ​ឲ្យ​យើង​បរាជ័យ​។ យើង​រំពឹងថា​នឹង​ទទួលបាន​លទ្ធផល ២-១ នៅ​វគ្គ​ទី​១ បន្ទាប់មក​គ្រាប់​ទី​៣ បានធ្វើ​ឲ្យ​យើង​ខាតបង់​នៅក្នុង​តង់​ទី​២​។​

​ខ្សែការពារ Eric Bailly និង Victor Lindelof រួមទាំង Pogba និង Fred ដែល​ទើប​ទិញ​ចូលក្នុង​រដូវ​កាល​នេះ​បានទទួល​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ ប៉ុន្តែ Mourinho មិន​បន្ទោស​ពួកគេ​ឡើយ​។ លោក​ថា ទោះជា​ពួកគេ​ធ្វើ​ឲ្យ​មាន​កំហុសឆ្គង​ជាច្រើន​ក៏ដោយ​តែ​លោក​មិន​រិះគន់​ជា​លក្ខណ​បុគ្គល​នោះទេ​៕


Tag:
 បាល់ទាត់​
  Manchester United
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com