កីឡាជាតិ
ជាតិ
កីឡាករ​ហែល​ទឹក លឹម កែវ​ឧ​ត្ត​ម បញ្ចប់​ត្រឹមលេខ​៥​ក្នុង Heats ក្រោយ​ប្រើពេល​៣០.៦៨​វិនាទី​
21, Aug 2018 , 9:24 am        
រូបភាព
ដោយ:
​កីឡាករ​ហែល​ទឹក លឹម កែវ​ឧ​ត្ត​ម បានបញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៥​ក្នុង Heats ដោយ​ឈរលើ​កីឡាករ​ឡាវ ម៉ា​ឌី​វ និង​ម៉ុង​ហ្គោ​លី ក្រោយ​រូបគេ​ប្រើពេល​៣០.៦៨​វិនាទី​លើ​វិញ្ញាសា​ហែល​ផ្ងារ​ចម្ងាយ​៥០​ម៉ែត្រ​។ លទ្ធផល​ជារួម កែវ​ឧ​ត្ត​ម ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣២​ក្នុងចំណោម​អត្ត​ព​លិ​ក​៣៨​នាក់​។

 
​កីឡាករ លឹម កែវ​ឧ​ត្ត​ម មិនអាច​ឡើងទៅ​វគ្គ​បន្ត​បានឡើយ បន្ទាប់ពី​រូបគេ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៥​ក្នុង Heats ក្នុងចំណោម​កីឡាករ​៨​រូប​។ នា​ការប្រកួត​លើ​វិញ្ញាសា​ហែល​ផ្ងារ​ចម្ងាយ​៥០​ម៉ែត្រ កែវ​ឧ​ត្ត​ម ដែល​សិ្ថ​ត​នៅក្នុង Heats 2 បាន​ប្រើពេល​៣០.៦៨​វិនាទី ដើម្បី​ឈរ​ចំណាត់ថ្នាក់​លេខ​៣២​។ កីឡាករ លឹម កែវ​ឧ​ត្ត​ម ឈរលើ​កីឡាករ​៦​រូប​មកពី​ប្រទេស​ឡាវ ម៉ា​ឌី​វ ម៉ុង​ហ្គោ​លី និង​តា​ហ្ស៊ី​គី​ស្ថាន​។ 
 
​សម្រាប់​វិញ្ញាសា​នេះ​ម្ចាស់​ជើងឯក​បាន​ទៅលើ​កីឡាករ​ចិន Xu Jiayu ក្រោយ​ប្រើពេល​២៤.៧៥​វិនាទី រីឯ​កីឡាករ​ជប៉ុន Irie Ryosuke ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​ជាមួយ​ថេរវេលា​២៤.៨៨​វិនាទី ខណៈ​លេខ​៣​បាន​ទៅលើ​កីឡាករ​កូរ៉េខាងត្បូង Kang Jiseok ក្រោយ​ប្រើពេល​២៥.១៧​វិនាទី និង​លេខ​៤​បាន​ទៅ​កីឡាករ​ចិន Wang Peng ដោយ​ប្រើ​២៥.២៨​វិនាទី​។​
 
​បន្ទាប់ពី​បើ​ការប្រកួត​ផ្លូវការ​កាលពី​យប់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨ ព្រឹត្តិការណ៍ Asian Games លើក​ទី​១៨ ដែល​រៀបចំ​នៅ​ទីក្រុង​ហ្សា​ការ​តា និង​ប៉ា​ឡាំ​បាង​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ព្រឹ​ត្ត​ទៅ​អស់​រយៈពេល​២​ថ្ងៃ​ហើយ​។ ប៉ុន្តែ​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​មិនទាន​អាច​រក​មេដាយ​ដំបូង​ពី​ព្រឹត្តិការណ៍​នេះ​នៅឡើយ​ទេ​។ គិត​ត្រឹម​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨ កីឡា​៥​ប្រភេទ​រួមមាន​តេ​ក្វាន់​ដូ ចំបាប់ គុន​ដាវ ហែល​ទឹក និង​កាយសម្ព័ន្ធ​ត្រូវ​ប្រកួត​ជា​បណ្តើរៗ​ហើយ​៕    
 
 

Tag:
 ហែល​ទឹក​
  លឹម កែវ​ឧ​ត្ត​ម​
  Asian Games 2018
© រក្សាសិទ្ធិដោយ thmeythmey.com