ពីនេះ ពីនោះ
«សារេ» ឬ«សារ៉េ» ហៅម្យ៉ាងទៀតថា «ស៊ែរេ» មិនមែនជាពាក្យខ្មែរឡើយ
× ពាក្យ «សារេ» ឬ «សារ៉េ» ជាពាក្យពេញនិយមរបស់ មហាជនដែលតែងតែប្រើ ឬហៅម្យ៉ាងទៀតថា «ស៊ែរេ» សរសេរជាភាសាបារាំងថា Serre នោះ មិនមែនជាពាក្យខ្មែរឡើយ។ ប៉ុន្តែ ពាក្យនេះ ពិបាករកពាក្យណាមួយ មកបកប្រែ ជាភាសាខ្មែរណាស់ ព្រោះ ពលរដ្ឋខ្មែរ ប្រើពាក្យនេះជាយូរលង់មកហើយ ដោយគ្មានអ្នកណាកំណត់ពាក្យនេះ សម្រាប់ប្រើប្រាស់ ជាផ្លូវការនោះទេ។
«សារេ» ឬ«សារ៉េ» ឬ«ស៊ែរេ» ជាកម្ចីពីបារាំង សរសេរជាភាសាបារាំង Serre។ បើគេនិយាយក្នុងន័យ «ស៊ែរេ» អាវ ឬខោ មានន័យថា រឹតបន្តឹង អាវ និងខាវ។ តែបើនិយាយក្នុងន័យ «ស៊ែរេ» បន្ទប់ មានន័យថា រៀបចំ បន្ទប់ឱ្យស្អាត និងមានសណ្តាប់ធា្នប់។
ការប្រើប្រាស់ពាក្យ «ស៊ែរេ» នេះ បានបន្ត រហូតមកដល់បច្ចុប្បន្ន ដោយសារខ្មែរគិតថា គ្មានពាក្យណាដែល ងាយនឹងប្រើប្រាស់ដូចជាពាក្យនេះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com