អត្ថបទពាណិជ្ជកម្ម
តារា​ផេ សម្ពោធ​កាបូប​លុយ​អេឡិចត្រូនិក ដើម្បី​ធ្វើ​ទំនើបកម្ម​សេវាកម្ម​ទូទាត់​ប្រា​ក់នៅ​កម្ពុជា​
24, Aug 2018 , 4:39 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃទី ២៤ ខែសីហា ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​នាំមុខគេ តារា​ផេ បាន​សម្ពោធ​ជា​ផ្លូវការ នូវ​សេវាកម្ម​ទូទាត់​ប្រាក់​តាម​ដៃគូ​ពាណិជ្ជករ ដែល​ហៅថា «​កាបូប​លុយ​អេ​ឡិច​ត្រូ​និ​ច​តារា​ផេ​» ដែលជា​ការនាំ​យកមក​នូវ​បច្ចេកវិទ្យា​ទំនើប​ក្នុងការ​សម្រួល​ដល់​ការទូទាត់​ប្រាក់ ជូន​ដល់​ប្រជាជន​កម្ពុជា​។  ការសម្ពោធ​នេះ គឺជា​ការ​អនុវត្តតាម​បេសកកម្ម​រប​សើ​ខ្លួន ក្នុង​ការផ្តល់​សេវាកម្ម​រហ័ស សុវត្ថិភាព និង​ភាពងាយស្រួល​ដល់​អតិថិ​ជន​។

​តាមរយៈ​កាបូប​លុយ​អេ​ឡិច​ត្រូ​និ​ច​តារា​ផេ អតិថិជន​នឹង​អាច​បង់ប្រាក់​តាមរយៈ​ទូរស័ព្ទស្មា​ត​ហ្វូ​ន​ងាយស្រួល​បំផុត ដោយ​គ្រាន់តែ​ស្កេ​ន QR កូដ តាម​ហាង​នីមួយៗ ឬ​បំពេញ​ព័ត៌មាន​លម្អិត​របស់​ពាណិជ្ជករ​។ អតិថិជន ក៏​អាច​ទួលបាន​ការបញ្ចុះ​តម្លៃ​ភ្លាមៗ​ផងដែរ​។​

​អតិថិជន​អាច​បង់ប្រាក់​ជាមួយនឹង​ដៃគូ​ពាណិជ្ជករ​របស់​តារា​ផេ ដែលមាន​ច្រើនជាង ១០០០ ហាង ទូទាំងប្រទេស​រួមមាន ភោជនីយដ្ឋាន ហាង​លក់ទំនិញ ហាង​លក់​សម្លៀកបំពាក់ ហាង​អេ​ឡិច​ត្រូ​និ​ច ហាង​កាហ្វេ ហាង​លក់ទំនិញ​តូចៗ និង​ហាង​ជាច្រើន​ទៀត​។ គួរគត់សម្គាល់ ចំពោះ​ហាង​ដែល​បិទ​រូប​ផ្កាយ និង​មាន​អក្សរ “DaraPay Space” គឺ​សុទ្ធតែជា​ហាង​ដែល​ទទួលយក​ការទូទាត់​ប្រាក់ តាមរយៈ​កាបូប​លុយ​អេ​ឡិច​ត្រូ​និ​ច​តារា​ផេ ឬ eWallet របស់​តារា​ផេ​។​



​លោក ភុ​ក រដ្ឋា នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន តារា​ផេ បាន​គូសបញ្ជាក់ថា ការអភិវឌ្ឍន៍​បច្ចេក​វិទ្យា ជាពិសេស​នៅក្នុង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ឬ FinTech បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង ដល់​អាកប្បកិរិយា​របស់​ប្រជាជន ក្នុងការ​ទទួល​និង​ទូទាត់​ប្រាក់​។ ក្នុងនាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ឈានមុខ តារា​ផេ កំពុងតែ​ខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ ដើម្បី​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​ល្អឥតខ្ចោះ សមស្រប​ទៅតាម​តម្រូវការ​របស់​អតិថិជន​។ នេះ​បើតាម​លោក ភុ​ក រដ្ឋា ដែល​បាន​បន្តតៀតថា ការសម្ពោធ កាបូប​លុយ​អេ​ឡិច​ត្រូ​និ​ច​តារា​ផេ នាឱកាស​នេះ បានបង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​មួយកម្រិត​ទៀត ថា​បេសកកម្ម​របស់​តារា​ផេ គឺ​ធ្វើយ៉ាងណា​ផ្តល់ជូន​នូវ​សេវា​ទូទាត់​ប្រាក់​ដែលមាន​សុវត្ថិភាព និង​មាន​ភាពងាយស្រួល ដល់​អតិថិជន​របស់​យើង​នៅ​គ្រប់​ស្រទាប់វណ្ណៈ​។ 

​លោក ភុ​ក រដ្ឋា បានបង្ហាញ​ការជឿជាក់​យ៉ាង​មុតមាំ​ថា កាបូប​លុយ​អេ​ឡិច​ត្រូ​និ​ច​តារា​ផេ នឹង​អាច​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​អតិថិជន ដែល​ប្រើប្រាស់​សេវាកម្ម​មួយ​នេះ ដោយ​អតិថិជន មិនចាំបាច់​យក​សាច់ប្រាក់​សុទ្ធ​តាម​ខ្លួន ឬ​រង់ចាំ​វិក្កយបត្រ​ទូទាត់​ប្រាក់ ពី​អ្នកលក់​ទៀតឡើយ​។

​សម្រាប់​ពាណិជ្ជករ​វិញ សេវាកម្ម​ថ្មី​នេះ នឹង​អាច​កាត់បន្ថយ​បន្ទុក​ការងារ​របស់គាត់ នៅក្នុង​ការរាប់​និង​រក្សាទុក​ក្រដាសប្រាក់​។ នេះ​ជាការ​បញ្ជាក់​របស់លោក ភុ​ក រដ្ឋា រួច​បន្ត​ដូច្នេះ​៖«​យើង​មាន​សុទិដ្ឋិនិយម​ថា កាបូប​លុយ​អេឡិចត្រូនិក​តារា​ផេ (DaraPay’s eWallet) នឹង​ផ្តល់ជូន​នូវ​ភាព​សុវត្ថិភាព​ផ្លូវចិត្ត​ដល់​អតិថិជន ក្នុងការ​គ្រប់គ្រង​សាច់ប្រាក់ និង​ជួយ​ធ្វើ​ឲ្យ​ប្រតិបត្តិ​ការទូទាត់​ប្រាក់​ប្រចាំថ្ងៃ​របស់​ពួកគេ មាន​ភាពងាយស្រួល និង​រហ័ស​ជាង​មុន​»​។​

​គួរ​បញ្ជាក់ថា សេវាកម្ម​ទូទាត់​ប្រាក់​តាម​ដៃគូ​ពាណិជ្ជករ​របស់​តារា​ផេ អតិថិជន​ដែល​ប្រើប្រាស់​កាបូប​លុយ​អេ​ឡិច​ត្រូ​និ​ច​របស់​តារា​ផេ នឹង​អាច​ទទួលបាន​នូវ​សេវាកម្ម​ជាច្រើន​ទៀត រួមមាន ការផ្ទេរ​ប្រាក់​(​វេរ​លុយ​) ការដក​/​ដាក់​ប្រាក់ ទូទាត់​វិក្កយបត្រ បញ្ចូល​លុយ​ទូរស័ព្ទ បង់ប្រាក់​ឥណ​ទៅកាន់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​បង់ប្រាក់​បុព្វលាភ ទៅកាន់​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ និង​អាយុជីវិត និង​មុខងារ​ផ្សេងៗ​ទៀត ដែល​នឹងត្រូវ​បានដាក់​បន្ថែម​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

​គួរ​រំលឹក​ផងដែរ​ថា តារា​ផេ គឺជា​ម៉ាក​ស្របច្បាប់​របស់​ក្រុមហ៊ុន កាណាឌីយ៉ា​-​ហ្វុ​ល​លើ​តុ​ន ម៉ូ​បែ​ល ម៉ាន់​នី ម​.​ក ដែលជា​ក្រុមហ៊ុន​មួយ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៦​។ តារា​ផេ គឺជា​ក្រុមហ៊ុន​មួយ ដែល​ចូលរួម​បង្កើតឡើង​រវាង​ក្រុមហ៊ុន Canadia Investment Holding (CIH) នៃ​ប្រទេស​កម្ពុជា និង​ក្រុមហ៊ុន Fullerton Financial Holdings (FFH) នៃ​ប្រទេស​សិង្ហ​បុរី ក្នុង​បំណង​បង្កើត​កាបូប​លុយ​អេ​ឡិច​ត្រូ​និ​ច និង​អាជីវកម្ម​ទូទាត់​ប្រាក់ នៅក្នុង​ប្រទេស​កម្ពុជា​។







​ទាញយក​ឥឡូវនេះ សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS ៖ https://goo.gl/7tvY1E ។​
​តារា​ផេ រហ័ស សុវត្ថិភាព​និង​គ្រប់​ទីកន្លែង​៕

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com