កីឡាជាតិ
ជាតិ
កំណត់ត្រា! កីឡាករម៉ូតូទឹក សាលី អ៊ូមើត ឈ្នះមេដាយមាសលើវញ្ញាសា Ski Modified
× កីឡាករម៉ូតូទឹក សាលី អ៊ូមើត បានឈ្នះមេដាយមាសលើវិញ្ញាសា Ski Modified ពីព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) ដែលប្រព្រឹត្តទៅនៅ Jet-Ski Indonesia Academy នាឆ្នេរ Ancol Beach ប្រទេសឥណ្ឌូណេស៊ី។
ឆ្លងកាត់ការប្រកួត៤ជុំ ដែលចាប់ផ្តើមតាំងពីថ្ងៃទី២៣ ខែសីហា មកដោយមានកីឡាករចូលរួមចំនួន៩នាក់។ នៅជុំទីមួយ កីឡាករពីខេត្តត្បូងឃ្មុំដែលមានវ័យ២៦ឆ្នាំរូបនេះ បញ្ចប់បានចំណាត់ថ្នាក់លេខ២ ហើយឡើងមកលេខ១វិញនៅជុំទីពីរ ហើយបន្តនាំមុខទៀតនៅជុំទីបី និងទីបួន រហូតទទួលបានមេដាយមាសជាប្រវត្តិសាស្ត្រពីព្រឹត្តិការណ៍កីឡាអាស៊ី។
កីឡាករម្នាក់ទៀតរបស់កម្ពុជា គឺ ម៉ឺន មូសស្តាន ក៏ធ្វើបានល្អផងដែរ ប៉ុន្តែបានជួបបញ្ហាម៉ូតូនៅជុំទីមួយ។ នៅជុំទីពីរ មូសស្តាន បញ្ចប់ចំណាត់ថ្នាក់លេខ២បន្ទាប់ពី អ៊ូមើត ហើយនៅជុំទីបី ធ្លាក់ទៅលេខ៦ និងលេខ៧នៅជុំទីបួន។
សម្រាប់វិញ្ញាសានេះ កីឡាករថៃ Kasidit Teeraprateep បានមេដាយប្រាក់ និងកីឡាករចិន Wang Xiaowei បានមេដាយសំរឹទ្ធ៕
© រក្សាសិទ្ធិដោយ thmeythmey.com