ជាតិ
សេដ្ឋកិច្ច
ចំនួន​ទេសចរ​ចិន​មក​កម្ពុជា កើនឡើង​ខ្លាំង​ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ​
26, Aug 2018 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅក្នុង​ឆមាស​ទី​១​ឆ្នាំនេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​សរុប​ចំនួន ៣​លាន​នាក់ កើនឡើង ១២,៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នានេះ​កាលពី​ឆ្នាំ​២០១៧​។​



​ទីផ្សារ​ទេសចរ​ចិន​បាន​ឈរ​នៅ​លេខ​រៀង​ទី​១ នាំមុខ​ទេសចរ​វៀតណាម និង​ឡាវ ។ ភ្ញៀវ​ចិន​ចូលមក​កម្ពុជា ក្នុងអំឡុង ៦​ខែ​ដើម​ឆ្នាំនេះ មាន​ចំនួន ៩៣​ម៉ឺន​នាក់ កើនឡើង ៧៥,៨​ភាគរយ បើ​ធៀប​នឹង​ចំនួន ៥៣​ម៉ឺន​នាក់​នៅក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧ ។ ចំនួន​នេះ បានធ្វើ​ឲ្យ​ទេសចរ​ចិន​កាន់កាប់​ចំណែក​ទីផ្សារ​រហូតដល់​ទៅ ៣១​ភាគរយ​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប​របស់​កម្ពុជា​។​

​រដ្ឋាភិបាល​មាន​ទិសដៅ​ស្រូប​លំហូរ​ទេសចរ​ចិន​ប្រមាណ ២​លាន​នាក់​នៅត្រឹម​ឆ្នាំ​២០២០ និង​បាន​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ China Ready ដើម្បី​គាំទ្រ​ទិសដៅ​នេះ​៕

Tag:
 ទេសចរ​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com