ពីនេះ ពីនោះ
មិនគួរណាប្រើពាក្យ «ឃប់ឃិត» គួរតែប្រើពាក្យ «គប់គិត» ទើបត្រូវ
× ជាទូទៅ ពលរដ្ឋខ្មែរខ្លះ នៅតែមិនទាន់បានផ្ទៀងផ្ទាត់ថា ការប្រើពាក្យ «ឃប់ឃិត» នេះខុស ឬត្រូវយ៉ាងណានោះឡើយ។ តែបើគេត្រួតពិនិត្យ តាមការបញ្ជាក់ពីវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត គឺថាមិនមានពាក្យ «ឃប់ឃិត» នេះទាល់តែសោះ មានតែពាក្យ «គប់គិត» តែប៉ុណ្ណោះ។
សូមកុំយល់ច្រឡំប្រើ ពាក្យ«ឃប់ឃិត» នេះឲ្យសោះ ព្រោះពាក្យនេះ សម្តេចព្រះសង្ឃ មិនបានបញ្ជាក់ឲ្យលម្អិត ថាតើគួរតែប្រើពាក្យនេះឬអត់ទេ។ ប៉ុន្តែសម្តេចព្រះសង្ឃ បានប្រាប់ឲ្យស្មេរ គួរតែប្រើពាក្យ «គប់គិត» នេះវិញ ទើបត្រឹមត្រូវជាង។ «គប់គិត» មានន័យថា រួមគំនិតគ្នា, គិតគូរគ្នា។
ដើម្បីឲ្យសំណេរកាន់តែល្អប្រសើរ គេគួរគប្បីប្រើពាក្យណាដែលមាននៅក្នុងវចនានុក្រមខ្មែរ ហើយទាមទារឲ្យស្មេរ យកចិត្តទុកដាក់ខ្ពស់មែនទែន ដើម្បីជៀសវាងការប្រើពាក្យខុស។
កន្លងមកស្មេរ តែងតែប្រើពាក្យ ដែលខុសពីក្នុងវចនានុក្រមខ្មែរ។ ពោលរួមមាន ខ្នុរ, តុ ខ្ញុំ,ហិង្សា, តម្រូវ, ស្រឡាង, មោទកភាព តែបែរជាអានថា ខ្នោរ, តុក ,ញ៉ុម, ហឹង្សា, តំរូវ,សាឡាង, មោទនភាព ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com