ជាតិ
សង្គមជាតិ
ពលរដ្ឋ​ខ្មែរ​៣​នាក់​នៅ​ថៃ រងរបួស​ធ្ងន់ ដោយសារ​បើករថយន្ត​បុក​ដើមឈើ​
28, Aug 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ពលរដ្ឋ​ខ្មែរ​៣​នាក់ ដែល​រស់នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​រងរបួស​ធ្ងន់ ហើយក៏​ត្រូវបាន​អាជ្ញាធរ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ចំណែក​ជនជាតិ​ថៃ​១​នាក់ បាន​ស្លាប់​ភ្លាមៗ ក្រោយពី​បាន​បើករថយន្ត​ទៅបុក​នឹង​ដើមឈើ​១​ដើម​នៅក្បែរ​ផ្លូវជាតិ ក្នុងស្រុក​បាង​ខ្លាវ ខេត្ត​ឆាក់​ឈើ​ង​សៅ ប្រទេស​ថៃ​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​២៧ ខែសីហា​។​



​នគរបាលជាតិ​បានឱ្យដឹងថា ករណី​ខាងលើ រថយន្ត​១​គ្រឿង​ម៉ាក​ធុន​ម៉ា​ស្តា ដែល​បើកបរ​ដោយ​ជនជាតិ​ថៃ បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ទៅបុក​ដើមឈើ​ក្បែរផ្លូវ ដែល​បណ្តាល​ឲ្យ​អ្នកបើកបរ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ចំណែក​ជនជាតិខ្មែ​រដែ​ល​រួម​ដំណើរ​ជាមួយ​បាន​រង​បួស​ធ្ងន់​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​ថ្ងៃទី​២៦ ខែសីហា​៕ 

Tag:
 ពលរដ្ឋ​ខ្មែរ​-​ថៃ​
 ​គ្រោះថ្នាក់​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com