អត្ថបទពាណិជ្ជកម្ម
កីឡាករ​បាល់ទាត់​វ័យក្មេង​កម្ពុជា នឹង​ទទួល​ពិសោធន៍​លេង​បាល់​ថ្មី​ទៀត ពី​ការ​បង្វឹក​លំដាប់ថ្នាក់​ពិភពលោក ក្នុង​កម្មវិធី MILO Camp
30, Aug 2018 , 10:50 am        
រូបភាព
​កីឡាករ​បាល់ទាត់​វ័យក្មេង​របស់​កម្ពុជា ដែលមាន​ទេពកោសល្យ​ពីររូប ត្រូវបាន​ជ្រើសរើស​ឱ្យចូល​រួម​ក្នុង​កម្មវិធី​បោះជំរំ​ហ្វឹកហាត់​បាល់ទាត់ MILO Camp ។ កម្មវិធី​នេះ មាន​រយៈពេល​៤​ថ្ងៃ ដោយ​ពួកគេ​នឹង​ទទួលបាន​ការបណ្តុះបណ្តាល​ដោយ​គ្រូបង្វឹក​មកពី​ប្រទេស​ថៃ និង​មកពី​ក្លិប FC Barcelona ជា​ក្លិប​បាល់ទាត់​មួយ ដែល​ការប្តេជ្ញាចិត្ត​របស់​ចូលរួម​អភិវឌ្ឍ​យុវជន តាមរយៈ​វិស័យ​កីឡា​។
 
​ផ្តើមចេញពី​ការបង្កើត​ភាពជា​ដៃគូ​រវាង ម៉ៃ​ឡូ នៃ​ក្រុមហ៊ុន Nestlé និង FC Barcelona ការ​បោះជំរំ​ហ្វឹកហាត់​នេះ គឺជា​ឱកាស​ថ្មី និង​វិសេសវិសាល​មួយទៀត សម្រាប់​កីឡាករ​វ័យក្មេង​ចំនួន​៥២​នាក់ បាន​រៀនសូត្រ​ពី​គ្រូបង្វឹក​ក្លិប FC Barcelona លំដាប់ថ្នាក់​ពិភពលោក ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​។ 
 
​កម្មវិធី​បោះជំរំ MILO Camp នឹងត្រូវ​ធ្វើឡើង​នៅ​ក្លិប PTT Bluewave Chonburi Futsal Club ក្នុង​ខេត្ត Chonburi ប្រទេស​ថៃ​។ ដោយមាន​ការគាំទ្រ​ពី ម៉ៃ​ឡូ អត្ត​ព​លិ​ក​កម្ពុជា​ទាំង​២​រូបនេះ  នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ជាមួយ​តំណាង​ចូលរួម​មកពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ 


 
​ម៉ៃ​ឡូ គឺជា​ស្ថាប័ន​ដ៏​សកម្ម​មួយ ក្នុងការ​លើកកម្ពស់​វិស័យ​កីឡា​នៅ​កម្ពុជា ហើយ​ដែល​តែងតែបាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​ការឧបត្ថម្ភ​ជា​សម្ភារ និង​សម្លៀកបំពាក់​កីឡា គ្រឿង​បរិក្ខារ​កីឡា និង​សម្ភារ​សិក្សា​ជាច្រើន​ទៀត​។​
 
​ឯកឧត្តម អ៊ុក សិទ្ធី​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងថា​លោក​ពិតជា​សប្បាយចិត្ត​ណាស់ ដែល​បានឃើញ​អត្ត​ព​លិ​ក​កម្ពុជា ត្រូវបាន​ផ្តល់ឱកាស​ឱ្យចូល​រួម​ក្នុង​កម្មវិធី​នេះ​ជា​លើកដំបូង​។ លោក​ជឿជាក់ថា អត្ត​ព​លិ​ក​វ័យក្មេង​របស់​កម្ពុជា​ទាំង​២​រូបនេះ នឹង​ទទួលបាន​ភាព​រីកចម្រើន និង​ជោគជ័យ នៅក្នុង​កម្មវិធី​បោះជំរំ ម៉ៃ​ឡូ​នេះ​។ «​បាល់ទាត់ ជា​កីឡា​មួយ​ប្រភេទ​ដែល​កំពុងមាន​ការរីក​ចម្រើន​ខ្លាំង​នៅ​កម្ពុជា  និង​ត្រូវបាន​ជ្រើសរើស​ជា​ប្រភេទ​កីឡា​ម្យ៉ាង សម្រាប់​បង្រៀន​ក្មេងៗ​នូវ បំ​និ​ន​ជីវិត​សំខាន់ៗ​ជាច្រើន​។ យើង​មានបំណង​លើកទឹកចិត្ត​គ្រប់ការ​អភិវឌ្ឍ​ទាំងអស់ នៅក្នុង​វិស័យនេះ ហើយក៏​ចង់ឃើញ​កីឡាករ​កម្ពុជា ត្រូវបាន​ផ្តល់ឱកាស​ក្នុងការ​អភិវឌ្ឍ​ជំនាញ​របស់​ពួកគេ ក្រោម​ការបង្ហាត់បង្រៀន​កម្រិត​ខ្ពស់បំផុត​បែបនេះ​ដែរ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​ឯកឧត្តម អ៊ុក សិទ្ធី​ជាតិ​។ 
 
​កម្មវិធី​ហ្វឹកហាត់​នេះ អាច​កើតមានឡើង​ក៏ដោយ​សារ​ភាពជា​ដៃគូ រវាង​ម៉ៃ​ឡូ នៃ​ក្រុមហ៊ុន​Nestlé និង FC Barcelona ដើម្បី​ជំរុញ និង​លើកទឹកចិត្ត​កុមារ​ទាំងអស់​នៅ​ទូទាំង​ពិភពលោក ឱ្យចូល​រួម​លេង​កីឡា​ឲ្យ​បាន​ច្រើន ក៏ដូចជា​ដើម្បី​ជួយ​លើកតម្កើង និង​ឱ្យ​តម្លៃ​ដល់​ក្លិប FC Barcelona ចំពោះ​ការខិតខំ​ប្រឹងប្រែង ការគោរព ការធ្វើការងារ​ជា​ក្រុម ការចេះ​បន្ទាបខ្លួន និង​មហិច្ឆតា ដែល​ផ្តល់ឱ្យ​ពួកគេ​នូវ​ការចាប់ផ្តើម​ប្រឈម​ទៅ និង​បញ្ហា ហើយ​រៀន​ពី​របៀប​ដោះស្រាយ​បញ្ហា​នៅក្នុង​ជីវិត​។​


 
​គួរ​បញ្ជាក់ថា កម្មវិធី​នេះ​បង្កើតឡើង​ដោយ ម៉ៃ​ឡូ​នៅ​ឆ្នាំ​២០១៧ ដើម្បី​ផ្តល់ឱកាស​និង​បណ្តុះបណ្តាល ដល់​កុមារ​រាប់ពាន់នាក់ មកពី​បណ្តា​ប្រទេស​នានា​នៅ​ទូទាំង​ពិភពលោក និង​ដើម្បី​ជួយ​សម្រួច​របៀប​លេង​កីឡា​សម្រាប់​កុមារ ដែល​វា​ជំ​រុញឱ្យ​ពួកគេ​កាន់​តែមាន​ភាពរឹងមាំ​ផ្នែក​រាងកាយ និង​មាន​ភាពរហ័សរហួន តាម     រយៈ​ការផ្តល់ឱ្យ​ពួកគេ​នូវ​អត្ថប្រយោជន៍​ជាច្រើន ពី​ឱកាស​ដ៏​ពិសេស​នេះ ក៏ដូចជា​ភាព​រីករាយ និង​ការទទួលយក​ការហ្វឹកហ្វឺន​កម្រិត​ពិភពលោក​ដ៏​ស្រួចស្រាល់​មួយ​នេះ​។​
 
​លោក Mang Kunno នាយក​គ្រប់គ្រង​ការអភិវឌ្ឍ​អាជីវកម្ម​របស់​ក្រុមហ៊ុន Nestlé ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា ម៉ៃ​ឡូ បាន​គាំទ្រ​ចំពោះ​សុខភាព និង​ជា​អាហារូបត្ថម្ភ​របស់​កុមារ​នៅ​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៧ ហើយ​ភាពជា​ដៃគូ​ជាមួយ​ក្លិប FC Barcelona​នេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​គោលដៅ​នេះ​។ លោក Mang Kunno បន្តា​៖«​ការជំរុញ ការលើកទឹកចិត្ត និង​ការគាំទ្រ​កុមារ​កម្ពុជា ឱ្យទទួល​បាន​ភាព​រីក​ចម្រើន តាមរយៈ​វិស័យ​កីឡា បាន​ឆ្លុះបញ្ចាំង​ពី​គោលបំណង​របស់​ក្រុមហ៊ុន Nestlé ក្នុង​ការជួយ​ប្រជាជន ឱ្យមាន​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរឡើង តាមរយៈ​ការផ្តល់ជូន​នូវ​អាហារូបត្ថម្ភ​កាន់តែ​ប្រសើរ សុខភាព​កាន់តែ​ល្អ និង​សេចក្តីសុខសាន្ត​»​។​
 
​កីឡាករ​វ័យក្មេង​ទាំងពីរ​រូបនេះ ដែលមាន​អាយុ​១០​ឆ្នាំ ត្រូវបាន​ជ្រើសរើស​ចេញពី​ក្នុងចំណោម​ក្មេងៗ ដែលមាន​ទេពកោសល្យ​ទាត់​បាល់​ល្អ​បំផុត ក្នុងប្រទេស​កម្ពុជា​។  វគ្គ​បណ្ដុះបណ្ដាល​នេះ នឹង​ជួយ​ពួកគេ​ក្នុងការ​អភិវឌ្ឍ​ជំនាញ ឲ្យ​កាន់តែ​មានការ​រីកចម្រើន​បន្ថែមទៀត ហើយ​ពួកគេ​អាច​ចែករំលែក​នូវ​ចំណេះដឹង ជំនាញ​ដែល​ទទួលបាន​នេះ ទៅដល់​មិត្តភក្តិ និង​មិត្ត​រួម​ក្រុម ក្រោយ​ពេលដែល​ពួកគេ​ត្រឡប់​មកកាន់​មាតុភូមិ​វិញ​។​
 
 
 
​សម្រាប់​កម្មវិធី​បោះជំរំ MILO Camp នេះ ពួកគេ​នឹងចូលរួម​ជាមួយ​ក្រុមកីឡា​ករ​វ័យក្មេង​ចំនួន ៥២​នាក់      ទៀត ដែល​សុទ្ធសឹងតែ​ជា​កីឡាករ​ឆ្នើមៗ ដែល​ត្រូវបាន​ចម្រាញ់​មកពី​ការប្រកួត MILO Futsal 2018 ក្នុងឆ្នាំនេះ​។ ក្នុង​កម្មវិធី «​ស្ថិត​លើផ្លូវ​ឆ្ពោះទៅកាន់​ក្លិប Barcelona»​ឬ The Road to Barcelona កីឡាករ​ចំនួន ៨​នាក់ ក្នុងចំណោម​កីឡាករ ៥២​នាក់ ក្នុង​ជំរំ MILO Camp ដែលមាន​អាយុ​ចន្លោះ​ពី ៧-១២​ឆ្នាំ នឹងត្រូវ​បានជ្រើសរើស ដើម្បី​មានឱកាស​ធ្វើដំណើរ​ទៅកាន់ Barcelona នា​ខែតុលា​ខាងមុខ សម្រាប់​វគ្គ​ហ្វឹកហាត់ ដែល​ធ្វើឡើង​ដោយ​គ្រូបង្វឹក​លំដាប់​កំពូលៗ របស់​ក្លិប​មួយ​នេះ​។​
 
​លោក Xavier Closas ប្រធាន​គ្រូបង្វឹក​ក្លិប​បាល់ទាត់ Barcelona បាន​មានប្រសាសន៍ នៅក្នុង​ពិធី​សម្ពោធ MILO Futsal 2018 Road to Barcelona tournament កាលពីដើម​ឆ្នាំនេះ​ថា ខ្លួន​ពិតជា​រីករាយ​ណាស់ ក្នុង​ការនាំយក​គ្រូបង្វឹក​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​ពី​ក្លឹប FC Barcelona ដើម្បី​ផ្តល់​បទពិសោធ​បង្វឹក​ថ្នាក់​ពិភពលោក នៅ​ជំរំ ម៉ៃ​ឡូ សម្រាប់​កីឡាករ​វ័យក្មេង​ទាំង ៥២​នាក់​នេះ​។ បន្ទាប់​ទៀត​ក្លិប​របស់ខ្លួន នឹងត្រូវ​ស្វាគមន៍​កីឡាករ​វ័យក្មេង​ចំនួន​៨​នាក់ ដែល​នឹងត្រូវ​ជ្រើសរើស ដើម្បី​បន្ត​អភិវឌ្ឍ​ជំនាញ​បាល់ទាត់​របស់​ពួកគេ រយៈពេល​២​ថ្ងៃ​ទៀត នៅ​Barca Academy ជាមួយនឹង​យុវជន​ដែល​ត្រូវបាន​ជ្រើសរើស ពី​គម្រោង ម៉ៃ​ឡូ នៅតាម​បណ្តា​ប្រទេស​ដទៃទៀត​។ នេះ​ជាការ​បន្ថែម​របស់លោក Xavier Closas ដោយ​បន្ត​ជឿជាក់ថា ឱកាស​នេះ នឹង​ក្លាយជា​ពេលវេលា​ដ៏​ល្អ​បំផុត​មួយ នៅក្នុង​ជីវិត​របស់​ពួកគេ ហើយនឹង​ជំរុញ​ពួកគេ ឱ្យមាន​ការរីកចម្រើន​បន្ថែមទៀត ជាមួយ​វិស័យ​កីឡា​។ ប្រធាន​គ្រូបង្វឹក​ក្លិប​បាល់ទាត់ Barcelona បញ្ជាក់​ទៀត​ដូច្នេះ​៖« នៅ​ក្លិប​បាល់ទាត់ Barcelona យើង​ជឿថា​កុមារ​នឹង​អាច​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន តាម      រយៈ​ការរៀនសូត្រ​ពី​តម្លៃ​នៃ​កីឡា រួមមាន​កិច្ចខិតខំ​ប្រឹងប្រែង ការគោរព​ខ្លួនឯង ការគោរព​ដល់ដៃ​គូប្រកួត​ប្រជែង និង​ការគោរពវិន័យ​ការងារ ឬ​ការប្រកួត ការចេះ​ធ្វើ​ការងារ​ជា​ក្រុម ការចេះ​បន្ទាបខ្លួន និង​ការជឿជាក់ ក្នុងការ​សម្រេច​ឲ្យ​បាន​បាន​នូវ​មហិច្ឆតា​របស់​ពួកគេ​»​។​
 
​ក្រុម​អត្ត​ព​លិ​ក និង​តំណាង​ក្រសួង បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែសីហា ដើម្បី​ទៅ​ចូលរួម​កម្មវិធី​បើក​ជា​ផ្លូវការ នៅ​ខេត្ត Chonburi ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣០ ខែសីហា​។ ការហ្វឹកហាត់​ផ្លូវការ នឹង​ចាប់ផ្តើម នៅ​ថ្ងៃទី​៣១ ខែសីហា ដោយមាន​គ្រូបង្វឹក​មកពី​ប្រទេស​ថៃ រួមជាមួយ​គ្រូបង្វឹក​នាំមុខគេ មកពី​ក្លឹប FC Barcelona៕

© រក្សាសិទ្ធិដោយ thmeythmey.com