ពីនេះ ពីនោះ
«នាឡិ, តៅ,ថាំង, ដឹក» តើមានន័យខុសគ្នាដូចម្តេច?
× ពាក្យថា «នាឡិ», «តៅ»,«ថាំង» និង«ដឹក» នេះមិនមានអត្ថន័យ ខុសឆ្ងាយពីគ្នានោះទេ ហើយក៏មិនមានន័យផ្សេងគ្នាដែរ។ ពាក្យទាំងអស់នេះ មានន័យខុសគ្នា និងដូចគ្នា ដូចខាងក្រោម៖
វចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ «នាឡិ ឬនាលិ» និង«តៅ» ជាឈ្មោះទម្ងន់ម្យ៉ាងដែលថ្លឹង និងជារង្វាល់ខ្មែរពីបុរាណ ដែលធ្វើពីត្រឡោកដូង ប្រើសម្រាប់វាល់គ្រាប់ធញ្ញជាតិ មានអង្ករសណ្តែក ល្ង ជាដើម។ ឧទាហរណ៍៖ អង្ករមួយនាឡិ, អង្ករមួយតៅ។
«ថាំង» ជាប្រដាប់ធ្វើពីឈើសម្រាប់ដង, សម្រាប់រែកទឹក។ ថាំង ជារង្វាល់សម្រាប់វាល់ធញ្ញជាតិ មានស្រូវ អង្ករ ដែលមានចំណុះស្មើនឹងពីរតៅ។ ឧទាហរណ៍៖ អង្ករមួយថាំង ស្មើនឹងអង្ករ ២តៅ។
ចំណែក «ដឹក» ជារង្វាល់ខ្មែរពីបុរាណ សម្រាប់វាល់ស្រូវ ចំណុះ ២០ ថាំង ដែលអាចដឹកបានទៅវិញទៅមកដោយរទេះគោ ឬក្របី។ ឧទាហរណ៍៖ ស្រូវមួយដឹក៕
© រក្សាសិទ្ធិដោយ thmeythmey.com