អត្ថបទពាណិជ្ជកម្ម
ធនាគារ ខេ​ប៊ី ដេ​ហាន ម​.​ក ជ្រើស​យក​ក្រុមហ៊ុន​ហ្វ​ត​តេ ជា​ដៃ​គួ ផ្តល់​សេវា​ធានារ៉ាប់រង​រថយន្ត​
31, Aug 2018 , 5:30 pm        
រូបភាព
​ធនាគារ​ឯកទេស ខេ​ប៊ី ដេ​ហាន ម​.​ក (KB Daehan Specialized Bank Plc.) ជា​គ្រឹះស្ថាន​ធនាគារ​មួយ ដែលមាន​ភាគ​ទុ​និក​ដ៏​រឹងមាំ មកពី​ប្រទេស​កូរ៉េខាងត្បូង​។ នៅ​ថ្ងៃទី​៣១ ខែសីហា​នេះ  ធនាគារ  KB   Daehanបាន​ចុះហត្ថលេខា ជាមួយ ក្រុមហ៊ុន ធានារ៉ាប់រង ហ្វ​ត​តេ លើ​កិច្ចព្រមព្រៀង​ស្តីអំពី សេវាកម្ម​ធានារ៉ាប់រង​រថយន្ត ចំពោះ​អតិថិជន​របស់​ធនាគា​រ​។ ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​ធនាគា​រ​ឯកទេស ខេ​ប៊ី ដេ​ហាន នៅ​វិមាន​ការិយាល័យ​អូវ​ល។
 
«​មាគ៌ា​ថ្មី​របស់​លោកអ្នក​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ ឬ Your New Highway in Finance »​។ នេះ​ជា​ពាក្យស្លោក​របស់​ធនាគារ KB ដែល​ត្រូវ​លើកឡើង​ដោយ​លោក គង់ សាង​យ៉ុង​។ លោក គង់ សាង​យ៉ុង បាន​ពន្យល់ថា ពាក្យស្លោក​ខាងលើ​មានន័យថា អតិថិជន​របស់​ធនា​គារ​ឯកទេស ខេ​ប៊ី ដេ​ហាន នឹងមាន​អារម្មណ៍​ថា ពួកគេ​កំពុងស្ថិត​នៅក្នុង​រថយន្ត​ដ៏​ទំនើប​នៅលើ​ដង​វិថី ជាមួយនឹង​ដំណើរ​ការផ្តល់​សេវាកម្ម​យ៉ាង​ឆាប់រហ័ស និង​អត្រា​ការប្រាក់​សមរម្យ​។​


 
«​ខ្ញុំ​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់ ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង ហ្វ​ត​តេ ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ និង​អាច​ជឿទុកចិត្ត​បំផុត ក្នុង​ការផ្តល់​សេវាកម្ម​ធានារ៉ាប់រង ដល់​អតិថិជន ជាមួយនឹង​តម្លៃ​សមរម្យ​។ អតិថិជន​របស់​ធនា​គារ អាច​បង់​សេវា​ធានារ៉ាប់រង​ប្រចាំខែ ជំនួស​ឲ្យ​ការទូទាត់​សេវា​ធានារ៉ាប់រង​សរុប​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​លោក គង់ សាង​យ៉ុង ដោយ​បន្ត​សង្ឃឹមថា តាមរយៈ​ចុះហត្ថលេខា​នេះ នឹង​អាចជា​ចលករ​មួយ ជំរុញ​ឲ្យ​អតិថិជន និង​សាធារណជន កាន់​តែមាន​ទំនុកចិត្ត​ខ្ពស់​បន្ថែមទៀត មកលើ​ធនាគារ​ខេ​ប៊ី ដេហាន​។​
 
​លោក គង់ សាង​យ៉ុង គូសបញ្ជាក់​ទៀតថា ធានារ៉ាប់រង​ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​អតិថិជន នៅពេលដែល​អតិថិជន​ជួប​បញ្ហា​ប្រឈម ដូចជា​ការបាត់បង់រ​ថយ​ន្ត ការ​ប៉ះពារ ឬ​ហេតុការណ៍​ផ្សេងៗ​ទៀត ដែល​អាច​កើតឡើង​ដោយ​ចៃដន្យ​ណាមួយ​ចំពោះ​រថយន្ត​របស់ខ្លួន​។ ដូច្នេះ​ក្រុមហ៊ុន​ធានារ៉ាប់រង ហ្វ​ត​តេ នឹង​ផ្តល់​សំណង​ទៅ​អតិថិជន​វិញ​។ 


 
​លោក យក់ ចំរើន​ឫទ្ធិ បាន​លើកឡើងថា ការ​ជ្រើស​យក​ក្រុមហ៊ុន​ធានារ៉ាប់រង ហ្វ​ត​តេ ជា​ដៃគូ​ដ៏​ល្អ​ចំពោះ​ការផ្តល់​សេវាកម្ម​ធានារ៉ាប់រង​លើ​រថយន្ត​របស់​ធនាគា​រ​ឯកទេស ខេ​ប៊ី ដេ​ហាន គឺ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់ និង​ការ​ខ្វល់ខ្វាយ​របស់​ធនាគារ ចំពោះ​អតិថិជន​។ ដើម្បី​ឆ្លើយតប​ទៅនឹង ទំនុកចិត្ត​របស់​ធនា​គារ មកលើ​ក្រុមហ៊ុន​ហ្វ​ត​តេ ប្តេជ្ញា​ផ្តល់​សេវា​ធានារ៉ាប់រង​ជូន​អតិថិជន​របស់​ធនាគា​រ ឯកទេស ខេ​ប៊ី ដេ​ហាន ឲ្យ​បាន​ឆាប់រហ័ស និង​ងាយស្រួល ដោយ​ធានា​ឲ្យ​ស្ថាប័ន​ទាំងពីរ​ទទួល​ការគាំទ្រ​ខ្ពស់ ពី​សំណាក់​អតិថិជន​។ នេះ​ជាការ​បន្ថែម​របស់លោក យក់ ចំន​រើ​ន​ឫទ្ធិ​។​
 
​គួរ​បញ្ជាក់ថា  ធនាគារ​ឯកទេស ខេ​ប៊ី ដេ​ហាន ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន KB Kookmin Card Co.,Ltd ដែលជា​ក្រុមហ៊ុន​មួយ ក្នុងចំណោម​ក្រុមហ៊ុន​អាជីវកម្ម​ប័ណ្ណឥណទាន និង​ឥណទាន ទិញ    រថយន្ត​ដ៏​ធំ​បំផុត នៅ​ប្រទេស​កូរ៉េខាងត្បូង​។ ធនាគារ​ឯកទេស ខេ​ប៊ី ដេ​ហាន ទទួលបាន​អាជ្ញាប័ណ្ណ ធ្វើ​ប្រតិបត្តិការ​ធនាគារ​ឯក​ទេស នៅក្នុង​ប្រទេស​កម្ពុជា​ជា​ផ្លូវការ ពី​ធនាគារជាតិ​នៃ​កម្ពុជា នា​ខែមីនា ឆ្នាំ​២០១៨​។ គោលដៅ​ចម្បង​របស់​ធនា​គាំរ គឺ​ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​ប្រជាជន​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរឡើង​ពង្រឹងសមត្ថភាព​បុគ្គលិក និង​ផ្តល់​សេវាកម្ម​ល្អ​បំផុត ស្របតាម​តម្រូវការ​របស់​អតិថិជន​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com