អត្ថបទពាណិជ្ជកម្ម
iflix​សូម​បង្ហាញ iflix 3.0 ទាំង​ជម្រើស FREE និង VIP សម្រាប់​លោកអ្នក​
01, Sep 2018 , 3:30 pm        
រូបភាព
 
​ភ្នំពេញ៖ iflix ដែលជា​សេវា​កម្សាន្ត​ឈានមុខ​លើ​ពិភពលោក នៅតាម​ប្រទេស​ជាច្រើន នៅថ្ងៃនេះ បានប្រកាស​សម្ពោធ iflix 3.0 ដែលមាន​រូបរាង​ថ្មី កម្មវិធី​កម្សាន្ត​ដ៏​ពេញនិយម នៅ​ប្រទេស​កម្ពុជា ដោយមាន​ការរៀបចំរ​ច​នា​ថ្មី​សន្លាង និង​វីដេអូ​ល្អមើល ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់​ទូទៅ​ប្រទេស​កម្ពុជា ដោយ​ឥតគិតថ្លៃ​។ ពិតមែន​ហើយ នរណាៗ ក៏​ចូល​ច​ត្តិ​របស់​មិន​គិតថ្លៃ​ដែរ​។​
 
​ចំពោះ​ប្រិយមិត្ត iflix ឥឡូវនេះ លោក​អ្នកមាន​ជម្រើស​ដែល​គេច​ង់​មើល​កាន់តែច្រើន​៖
 
iflix FREE
​កម្មវិធី​ទស្សនា​នៅលើ iflix ដោយ​ឥតគិតថ្លៃ​នេះ ផ្តល់នូវ​កម្មវិធី​ដ៏​ពេញនិយម​បំផុត​នៅលើ iflix និង​កម្មវិធី​ផ្តាច់មុខ​ផ្សេងទៀត ព្រមទាំង​ការប្រើប្រាស់​ជាច្រើន​ទៀត ដល់​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ឥតគិតថ្លៃ​សោះតែ​ម្តង​។​
 
​អ្វីដែល​លោកអ្នក នឹង​ទទួលបាន​
•​ ​ភាគ​យន្ត​ពេញនិយម​ប្រចាំថ្ងៃ​៖ ខ្សែ​ភាព​ទើប​ចេញផ្សាយ ជា​រៀងរាល់ថ្ងៃ​។​
•​ ​iflix Snacks៖ វីដេអូ​ខ្លីៗ ដែល​ងាយស្រួល​មើល​។ វីដេអូ​ថ្មី​ចំនួន​៥០ នឹងត្រូវ​បង្ហោះ​ជា​រៀងរាល់ថ្ងៃ ដូច្នេះ​អ្នក​ចូល​ទស្សនា​អាច​កម្សាន្ត តាម​បណ្តុំ​វីដេអូ​ខ្លី មានដូចជា​៖
•​ ​Complex Media៖ នឹងមាន​វីដេអូ​កាន់តែច្រើន មកដល់​ឆាប់ៗ​នេះ​ថែមទៀត​
•​ ​កម្មវិធី​ផលិត​នៅក្នុង​ស្រុក ដោយ​ផលិតករ​ល្បីៗ​
•​ ​កម្មវិធី​ល្បីៗ​លំដាប់​ពិភពលោក ដោយមាន​ទម្រង់​ស្រដៀង​ទៅនឹង​បរិបទ​ក្នុងស្រុក រួមទាំង​រឿង​ភាគ​ដែល​ពេញនិយម​ខ្លាំង និង​មាន​ជាច្រើន​ទៀត​
•​ ​កម្មវិធី​កីឡា​ផ្សាយ​សង្ខេបៗ​លើ iflix៖ «​ជា​លើកដំបូង​ហើយ ការផ្សាយ​សង្ខេបនៃ​កម្មវិធី​កីឡា​ដែល Beln (​កីឡាបាល់ទាត់​អឺរ៉ុប ដូចជា Premier League Laiga) ការប្រកួត​ជើងឯក ABB FIA Formula E រដូវ​កាល​ទី​៤ ការប្រណាំង Race 9 Berlin និង Gary Lineker លើផ្លូវ​ឆ្ពោះទៅ FA Cup Glory.”
 
•​ ​កម្មវិធី​សម្រាប់​កុមារ​៖ រឿង Pinkfong រឿង​Pororo the Little Penguin និង​រឿង​Tayo the Little Bus
•​ ​The Feed៖ តែងមាន​អ្វី​មកដល់​ថ្មី​ជានិច្ច ដែល​អ្នក​ចូល​ទស្សនា អាច​មើល​ការវិវត្ត​ចុងក្រោយ ហើយ​ទាញ​ចុច​ចុះឡើង​តាមចិត្ត ក្នុងការ​ស្វែងរក​វីដេអូ​ដែល​ថ្មី និង​ពេញនិយម (​ដូចជា​បទ​សម្ភាស​ផ្តាច់មុខ​ជាមួយ​តារា​ល្បីៗ ដំណឹង​ពី​ការចាក់ផ្សាយ​រឿង​ថ្មី ការណែនាំ​វីដេអូ​សម្រាប់​លោកអ្នក និង​មាន​អ្វី​ពិសេស​ជាច្រើន​ទៀត​)​។ 
•​ ​រឿង​ភាគ​ល្បី​នៅក្នុង​តំបន់ និង​អន្តរជាតិ​៖ ដូចជា​រឿង​The Legend of the Blue Sea រឿង​Goblin រឿង​My First Love រឿង​Strong woman Do Bong-soon និង​រឿង​ជាច្រើន​ទៀត​។​
•​ ​វីដេអូ​ខ្លី​បង្ហាញ​ពី​ខ្សែភាពយន្ត និង​រឿង​ភាគ គ្រប់​រសជាតិ​៖ ដូចជា​រឿង Good Behaviour រឿង​Man vs. Wild រឿង​Expelled រឿង​SpongeBob SquarePants an និង​ភាគ​យន្ត​កូរ៉េ​ដែល​ពេញនិយម​ខ្លាំង រឿង My Secret Romance និង​រឿង The Bride of Habaek
 
•​ ​iflix Originals៖ មានប​ញ្ជាំ​ង​តែ​នៅលើ​iflix និង​ជា​កម្មវិធី​ដែល​ផលិត​ថ្មី​ដូចជា​៖
•​ ​កម្មវិធី​និយាយ​កំប្លែង​សើច​ចុកពោះ ដូចជា Oi! Jaga Mulut និង Jon Atherton: Disoriental;
•​ ​Coconuts TV នៅលើ iflix ដែល​កម្មវិធី​មួយបែប​ឯកសារ​ភាគ ស្វែងយល់​ពី​វប្បធម៌​ប្លែកៗ​នៅ​អាស៊ី​
•​ ​ទាញ​ទុក​មើល​ពេល​ក្រោយ និង​មើល​ពេល​មិនមាន​អ៊ី​ន​ធើ​ណែ​ត​៖ អ្នកទស្សនា​អាច​ទាញយក​ទុក​កម្មវិធី​ដ ដែល​អ្នក​ចូលចិត្ត​មើល​ពេល​ក្រោយ ដោយ​មិនចាំបាច់​បើក​អ៊ី​ន​ធើ​ណែ​ត មិន​ថា​នៅលើ​យន្តហោះ នៅ​តំបន់​ក្រៅ​ក្រុង​គ្មាន​សេវា​អ៊ី​ន​ធើ​ណែ​ត​។​
 
​អ្វី​ទាំងអស់​នៅលើ iflix FREE គឺ​ឥតគិតថ្លៃ​ទាំងស្រុង សម្រាប់​អ្នកប្រើប្រាស់ ដោយ​មិន​តម្រូវ​ឲ្យ​បង់ប្រាក់​នោះឡើយ​។ ដោយមាន​ជម្រើស​ដ៏​ច្រើន ទាំង​កម្មវិធី​ទូរទស្សន៍ ភាគ​យន្ត ទាំង​ក្នុងស្រុក តំបន់ និង​អន្តរជាតិ iflix FREE ផ្តល់ជូន​អ្នក ទស្សនា​នូវ​បណ្តុំ​ខ្សែភាពយន្ត​ធំៗ និង​ជម្រើស​កាន់តែ​អស្ចារ្យ ហើយ​ទាំងអស់នេះ គឺ​ឥតគិតថ្លៃ​ទេ​។​
 
iflix VIP
​ប្រសិនបើ​លោកអ្នក ចង់​ទស្សនា​អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ​លោកអ្នក អាច​ងាក​មកប្រើប្រាស់​សេវា iflix VIP ដែល​សេវា​របស់ iflix ដូចគ្នា ដោយ​គ្រាន់តែ​បង់ថ្លៃ​សេវា​បន្តិច​។ iflix VIP ក៏​អាច​ឲ្យ​លោកអ្នក​ទស្សនា​គ្រប់​វីដេអូ ដែលមាន​នៅក្នុង iflix FREE ហើយ​ថែមទាំង​៖ 
•​ ​ទស្សនាការ​ប្រកួត​កីឡា​ផ្សាយ​បន្ត​ផ្ទាល់ កាន់តែ​ពិសេស ដូចជា​ការប្រកួត Football Malaysia ការប្រកួត​T10 Cricket League ការប្រកួត​Premier League ការប្រកួត​La Liga ការប្រកួត​Olympics ការប្រកួត​NBA Action និង​ការប្រកួត​ដទៃទៀត​។​
•​ ​ការផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍​ពិសេសៗ រួមទាំង​ការប្រកួត និង​ការប្រគំ​តន្ត្រី​ដ៏​ពេញនិយម​បំផុត​ពី​ក្នុងស្រុក តំបន់ និង​អន្តរជាតិ​។​
•​ ​គ្មាន​ការផ្សាយពាណិជ្ជកម្ម​ទាល់​តែ​សោះ ដែល​មិន​អាចមក​រំខាន​អ្នក ពេល​រឿង​កំពុង​ល្អ​តែ​មើល​។​
 
​សហ​ស្ថាបនិក និង​ប្រធាន​ក្រុមហ៊ុន iflix លោក Mark Britt មានប្រសាសន៍ថា​៖ «​កាលពី​៣​ឆ្នាំមុន យើង​បាន​បង្កើត​សេវាកម្ម​ថ្នាក់​ពិភពលោក ដោយ​ផ្តល់នូវ​វីដេអូ និង​សាច់រឿង​កម្រិតស្តង់ដារ​ពិភពលោក ដែល​ឲ្យ​គ្រប់គ្នា​អាច​ចូលមក​ទស្សនា​បាន​។ ការផ្តល់​នូវ​សេវា iflix FREE នេះ ធ្វើ​ឲ្យ​យើង​កាន់តែ​ខិតជិត​ដល់​ការសម្រេច​គោលដៅ​នេះហើយ​។ ឥឡូវ​មិនមាន​អ្នក​ដែល​ចង់​ទស្សនា​នៅលើ iflix ត្រូវបាន​បំភ្លេចចោល​នោះទេ​។ iflix FREE ជា​ផ្នែក​មួយ​ដែល​អាច​លោកអ្នក ប្រើប្រាស់​មិន​គិតថ្លៃ ជា​ដរាប​។ លោកអ្នក មិនចាំបាច់​ទាល់តែ​បង់ថ្លៃ​សេវា ទើប​អាច​ទស្សនា​កម្មវិធី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៅលើ​iflix នោះទេ ពោលគឺ​មិន​គិតថ្លៃ​ក្នុង​ការប្រើ​សេវា​របស់​យើង និង​មិន​គិតថ្លៃ​ពេល​ទស្សនា ពេញ​មួយជីវិត​តែម្តង​។​» 
 
​ចំណែក​នាយក​iflix​ប្រចាំ​ប្រទេស​កម្ពុជា លោក Harry Ward   បាន​បន្ថែមថា​៖ «​វា​ពិតជា​គួរ​រំភើប​មែនទែន ក្នុង​ការដែល​យើង​បាន​ចូលរួមចំណែក​ផ្តល់​ប្រជាជន​កម្ពុជា នូវ​ការចូល​ទស្សនា​ដោយ​មិន​គិតថ្លៃ ទាំង​ភាពយន្ត កម្មវិធី​ទូរទស្សន៍ ព្រឹត្តិការណ៍ វីដេអូ​ខ្លីៗ និង​ពិសេស​នោះ​គឺ កម្មវិធី​ប្រកួត​បាល់​ទាល់​ដ៏​ល្បី​បំផុត ពី​ក្លឹប​ធំជាងគេ​នៅលើ​ពិភពលោក​។ ការសម្ពោធ iflix FREE នេះ ជា​សញ្ញា​បញ្ជាក់​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើង ក្នុងការ​ផ្តល់​ឲ្យ​អ្នកប្រើប្រាស់​នូវ​បទពិសោធ​កម្សាន្ត​ដ៏​ល្អ​បំផុត ហើយ​លក្ខណៈពិសេស​មួយ​ទៀត​នោះ សេវា​កម្មនេះ សម្រាប់​ទាំងអស់គ្នា​។​» 
 
​ឥឡូវនេះ ដោយ​អាច​ផ្តល់​លទ្ធភាព​ដល់​អ្នកទស្សនា​ជាង​១​ពាន់​លាន​នាក់ នៅ​ទូទាំង​តំបន់​អាស៊ី ម​ជ្ឈឹ​ម​បូព៌ា និង​អាហ្វ្រិក iflix កំពុង​អភិវឌ្ឍ​ខ្លួន​ជា​អ្នក​នាំមុខគេ​យ៉ាង​ជាក់ច្បាស់ ក្នុង​វិស័យ​សេវា​ទស្សនា​វីដេអូ​។ iflix ផ្តល់​ឲ្យ​អតិថិជន នូវ​បណ្តុំ​ខ្សែភាពយន្ត និង​កម្មវិធី​ទូរទស្សន៍​ដ៏​ច្រើន ពី​ហូលីវូដ  ក្នុង​តំបន់ និង​ក្នុងស្រុក រួមទាំង​កម្មវិធី​ដែល​ឈ្នះ​ពានរង្វាន់ និង​ផ្តាច់មុខ​មួយចំនួនទៀត ហើយ​រាល់​ការ​ជាវ iflix ផ្តល់​ឲ្យ​អ្នកប្រើប្រាស់ ចូលក្នុង​ប្រើ​សេវា​របស់ iflix រហូតដល់​៥​ឧបករណ៍ ដូចជា​ទូរ​សព្ទ កុំព្យូទ័រ និង​ទូរទស្សន៍ ដើម្បី​ទស្សនា​គ្រប់​ទីកន្លែង គ្រប់ពេលវេលា​។​
 
​អំពី Iflix
Iflix ជា​សេវា​កម្សាន្ត​នាំមុខគេ​លើ​ពិភពលោក ដោយ​ផ្តល់​ជម្រើស​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ដូចជា កម្មវិធី​ទូរទស្សន៍  ខ្សែភាពយន្ត វីដេអូ​ផលិត​ថ្មី​ក្នុងស្រុក ការផ្សាយ​ផ្ទាល់​កម្មវិធី​កីឡា និង​កម្មវិធី​ព័ត៌មាន​ទាន់​ហេតុការណ៍ ជុំវិញ​ពិភពលោក ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់ ទាញយក និង​ក៏​ទស្សនា​ផ្ទាល់ លើ​ឧបករណ៍​ដែលមាន​ភ្ជាប់​អ៊ី​ន​ធើ​ណែ​ត នៅ​គ្រប់កន្លែង គ្រប់ពេលវេលា​។​
​ត្រូវបាន​បង្កើត​ឡើងជា​ពិសេស សម្រាប់​អ្នកប្រើប្រាស់​ជាង​១​ពាន់​លាន​នាក់ iflix ពេលនេះ ផ្តល់ជូន​នូវ​បទពិសោធ​២​សំខាន់ៗ តាមរយៈ​សេវា iflixFREE និង iflixVIP​។​
 
​ប​ច្ច​ប្បន្ន iflix មាននៅ​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ភី​លី​ភី​ន ថៃ ប្រ៊ុយណេ ស្រីលង្កា ប៉ា​គី​ស្ថាន មី​យ៉ាន់​ម៉ា វៀតណាម ម៉ា​ល់​ឌេ​វ គុយ​វេត បារ៉ែត អារ៉ាប់​ប៊ី​សា​អូ​ឌី ចូ​ដង់ អ៊ីរ៉ាក់ លី​បង់ អ៊ី​ហ្សី​ប ស៊ូដង់ កម្ពុជា នី​ហ្សេ​រី​យ៉ា កេ​ន​យ៉ា ហ្គា​ណា នេ​ប៉ាល់ បង់​ក្លា​ដេ​ស ហ្ស៊ី​ម​ប៉ា​វេ ម៉ូ​រ៉ូ​កូ តង់​ហ្សា​នី និង​អ៊ុយ​ហ្គ​ង់​ដា​។​
​ស្វែងយល់​បន្ថែម សូម​ចូលទៅ​កាន់  https://blog.iflix.com
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​
​គុយ កែវ​មរកត​
​ផ្នែក​ទីផ្សារ នៅ​ប្រទេស​កម្ពុជា​
+85586218813
iflix blog
 

© រក្សាសិទ្ធិដោយ thmeythmey.com