កីឡាអន្តរជាតិ
អន្តរជាតិ
កីឡា​អាស៊ី​៖ ​កូរ៉េខាងត្បូង​ឈ្នះជប៉ុន ២-១ បាន​មេដាយមាស ជួយ Son រួចផុត​កាតព្វកិច្ច​យោធា
01, Sep 2018 , 9:34 pm        
រូបភាព
Son Heung-min រួច​ផុតពី​កាតព្វកិច្ច​យោធា​ក្នុងប្រទេស​កំណើត បន្ទាប់ពី​ជួយ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​ក្រោម​អាយុ​២៣​ឆ្នាំ (U23) ឈ្នះ​មេដាយមាស​ដោយ​ការ​ផ្តួល​ជប៉ុន ២-១ ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​វិ​ញ្ញាសា​កីឡាបាល់ទាត់​បុរស​នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games នៅ​ឥណ្ឌូណេស៊ី​។​



កូរ៉េខាងត្បូង និង​ជប៉ុន​បានបញ្ចប់​ទៅក្នុង​លទ្ធផល​សូន្យ​ស្មើ​ពី​ការប្រកួត​រយៈពេល​៩០​នាទី នា​កីឡដ្ឋាន Pakan Sari Stadium​។ ក្រុម​យក្ស​តំបន់​អាស៊ី​ទាំង​ពីរបាន​ឈានដល់​វគ្គ​បន្ថែម​ម៉ោង​១៥​នាទី​ដំបូង ហើយ​ខ្សែប្រយុទ្ធ Lee Seungwoo បាន​ជួយ​កូរ៉េខាងត្បូង​រក​គ្រាប់​បាល់​នាំមុខ​ជប៉ុន​មុន​នៅ​៣​នាទី​ដំបូង​មុន Hwang Hee Chan ស៊ុត​គ្រាប់​ទី​២​នៅ​នាទី​១០១​។ យ៉ាងណា ជប៉ុន​ក៏បាន​វាយបក​រកបាន​១​គ្រាប់​វិញ​ផងដែរ​នៅ​នាទី​១០៥ ដោយ​កីឡាករ UEDA Ayase​។ ចប់​ការប្រកួត​ក្រោយ​បន្ថែម​១៥​នាទី​២​ដង កូរ៉េខាងត្បូង​ឈ្នះ​ជប៉ុន ២-១​។​
 
Son បាន​ខកខាន​ការចាប់ផ្តើម​រដូវ​កាល​ថ្មី​ឲ្យ Tottenham Hotspur ក្នុង​ក្របខណ្ឌ Premier League ដើម្បី​ទៅ​ជួយ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​ប្រជែង​មេដាយ​ពី​កីឡា​អាស៊ី​លើក​ទី​១៨​។ ក្តី​រំពឹង​របស់​ខ្សែប្រយុទ្ធ​វ័យ​២៦ បាន​ជោគជ័យ​ហើយ​ជាមួយនឹង​ការជួយ​ក្រុម​ទទួលបាន​មេដាយមាស​។​

អត្ថបទទាក់ទង
​ការទទួលបានមេដាយមាសខាងលើមានន័យថា ខ្សែបម្រើ​ដែល​កំពុង​ឡើង​ជើង​រូបនេះ អាច​ត្រឡប់​ទៅ​ជួយ​ក្រុម​មាន់​ខ្នាយ​មាស Spurs វិញ ដោយ​មិនចាំបាច់​អនុវត្តន៍​កាតព្វកិច្ច​យោធា​រយៈពេល​២១​ខែ​នៅឯ​ស្រុកកំណើត​ឡើយ​។​
 
​ដោយឡែក​មុន​ជំនួប​ដណ្តើម​មេដាយមាស ក៏មាន​ការ​ប្រ​ជែ​មេដាយ​សំរឹទ្ធ​មួយគូ​ទៀតផង​ដែរ ដោយ​ក្រុម​ជម្រើសជាតិ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​បាន​យកឈ្នះ​ក្រុម​មកពី​ប្រទេស​អាស៊ាន​វៀតណាម​ដោយ​បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​ក្នុង​លទ្ធផល ៤-៣៕


Tag:
 Asian Game
  Son Heung-min
© រក្សាសិទ្ធិដោយ thmeythmey.com