ក្រសួង​ការងារ ផ្ដល់​អាហារូបករណ៍​ជាង​១​ម៉ឺន​កន្លែង ដល់​សិស្ស​-​និស្សិត
ជាតិ
សង្គមជាតិ
ក្រសួង​ការងារ ផ្ដល់​អាហារូបករណ៍​ជាង​១​ម៉ឺន​កន្លែង ដល់​សិស្ស​-​និស្សិត
02, Sep 2018 , 6:59 pm        
រូបភាព
​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រកាស​ផ្ដល់​អាហារូបករណ៍​គ្រប់​កម្រិត​សរុប​ចំនួន​១៣,៧៨៧​កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០១៨-២០១៩ លើ​មុខជំនាញ​ដែល​ទីផ្សារការងារ កំពុងមាន​តម្រូវការ​ខ្ពស់ ក្នុងពេល​បច្ចុប្បន្ន និង​អនាគត​។​


​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ ដែល​បាន​ចុះ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨ អាហារ​រូបករណ៍​នេះ រួមមាន កម្រិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញាបត្ររង សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​១​។​
 
​លក្ខខណ្ឌ​ជ្រើសរើស​ឲ្យ​ចូលរៀន មាន​ចំពោះ​បេក្ខជន​ដែល​បាន​រៀន​ចប់​មធ្យមសិក្សា​បឋមភូមិ​(​ថ្នាក់​ទី​៩) រហូតដល់​បេក្ខជន​រៀន​ចប់​បរិញ្ញាបត្រ​។​
​ព័ត៌មាន​បន្ថែម​ទាក់ទង​ទៅកាន់​នាយកដ្ឋាន​ព័ត៌មាន​ទីផ្សារការងារ តាម​លេខ​ទូរស័ព្ទ ០១០/០១២ ៣០៦ ៨៥៥, ០៦១ ៧៧៧ ៦៣៧, ០១០/០១៧ ៧៤៧ ៧៧៣៕
 

Tag:
 អប់រំ​
  អាហារូបករណ៍​
 ​ បរិញ្ញាបត្រ
© រក្សាសិទ្ធិដោយ thmeythmey.com