អត្ថបទពាណិជ្ជកម្ម
ធនាគារ​ស្ថាបនា​និង​ក្រុមហ៊ុន ផាយ ផេ ចុះហត្ថលេខា​ជា​ដៃគូ​សហការ​
02, Sep 2018 , 5:57 pm        
រូបភាព
ដោយ:
​កាល​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា​កន្លងមក ធនាគារ​ស្ថាបនា ដែលជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​បានប្រកាស​អំពី​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន ផាយ ផេ ដែល​ផ្តល់​កម្មវិធី​ទូទាត់​ប្រាក់​មិន​ប្រើ​ក្រដាសប្រាក់​ឈានមុខ​គេ​នៅ​កម្ពុជា​។ ការផ្តល់ជូន​អតិថិជន​នូវ​សេវា​ផ្ទេរប្រាក់​ងាយស្រួល​រវាង​គណនី​ធនាគារ​ស្ថាបនា និង​គណនី ផាយ ផេ តាមរយៈ​កម្មវិធី​ក្នុង​ទូរស័ព្ទដៃ​របស់ ធនាគារ​ស្ថាបនា និង​ក្រុមហ៊ុន ផាយ ផេ​។

​ពិធី​ចុះហត្ថលេខា​ដ៏​អធិកអធម ដែលមាន​ការសម្តែង​ពញ្ញាក់​អារម្មណ៍ និង​ផ្ដល់​ភាព​រីករាយ​ដល់​ភ្ញៀវ​និង​អ្នកទិញ​ទំនិញ​នៅក្នុង​ផ្សារ​ទំនើប AEON II​។ ធនាគារ​ស្ថាបនា ក៏បាន​លើកទឹកចិត្ត​អតិថិជន​ឱ្យ​សាកល្បង​ប្រើប្រាស់​សេវាកម្ម​ថ្មី​នេះ ព្រមទាំង​បានផ្តល់​រង្វាន់​ដល់​អតិថិជន​ដែល​បាន​ដោ​ន​ឡូត​កម្មវិធី ស្ថាបនា និង ផាយ ផេ ក្នុង​ទូរស័ព្ទដៃ និង​ដែល​បានធ្វើ​ប្រតិបត្តិការ​រួចរាល់​។​
  
 
​លោក ណូរី​ហ៊ី​កូ កា​តូ នាយក​ប្រតិបត្តិ​ធនាគារ​ស្ថាបនា មានប្រសាសន៍ថា​៖ «​ការសហការ​ជាមួយ​ក្រុមហ៊ុន ផាយ ផេ គឺជា​ជម្រើស​ដ៏​ងាយស្រួល ដោយ​ពួកគេ​ពិត​ជាមាន​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយបង្អស់​នៃ​បដិវត្ត​ឌីជីថល​សម្រាប់​សេវា​ហិរញ្ញវត្ថុ​។​» ការដែល​ធ្វើឱ្យ​អតិថិជន​របស់​យើង​អាច​ប្រើប្រាស់​កម្មវិធី ផាយ ផេ បាន​ដោយ​ងាយស្រួល តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ក្នុង​ទូរស័ព្ទដៃ Sathapana Mobile ថ្មី​នេះ នឹង​បង្ហាញ​ពួកគាត់​ឱ្យឃើញ​ភ្លាមៗ​តែម្តង អំពី​វិធី​ប្រើ​សេវា​ធនាគារ​និង​ការផ្ទេរ​ប្រាក់​ក្នុង​ពិភព​ឌីជីថល​នាពេល​សព្វថ្ងៃ ដែលមាន​សុវត្ថិភាព​ជាង​មុន រហ័ស​ជាង​មុន និង​ងាយស្រួល​ជាង​មុន​។ 
 
​លោក​បាន​បន្ត​ផងដែរ នេះ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​បេសកកម្ម​របស់​ធនាគារ​ស្ថាបនា ក្នុងការ​នាំយក​សេវា​ធនាគារ​ដ៏​ទំនើប​មក​ជូន​ដល់​អតិថិជន​របស់​យើង​នៅ​គ្រប់​ទីកន្លែង​ដែល​ពួកគេ​ស្ថិតនៅក្នុង​ប្រទេស​កម្ពុជា​។ ដោយបាន​ផ្ដល់​សេវា​ជូន​អតិថិជន​ជាច្រើន​តាមរយៈ​បណ្ដាញ​ធនាគារ​ដ៏​ធំជាងគេ​លំដាប់​ទី​ពីរ​នៅ​កម្ពុជា​ដែលមាន​សាខា​ចំនួន ១៦៩​កន្លែង  ក្នុង​២៥​ខេត្ត​-​ក្រុង​។  យើង​មាន​ក្តីរំភើប​រីករាយ​ដែល​អាច​ផ្ដល់​សេវាកម្ម​ជូន​អតិថិជន​បាន​កាន់តែច្រើន​នាក់ នៅតាម​កន្លែង​កាន់​ជាច្រើន តាមរយៈ​ទូរស័ព្ទដៃ​ដែល​អាច​ប្រើ​កម្មវិធី​សេវា​ធនាគារ​តាម​ទូរស័ព្ទដៃ​ថ្មី​របស់​យើង ដែល​បាន​ដាក់អោយ​ដំណើរការ​នាពេល​ថ្មីៗ​នេះ​។​
 
 
​លោក ថូ​ម៉ាស ផូ​កូ​នី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ផាយ ផេ បាន​លើកឡើងថា​៖ «​យើង​មាន​សេ​ក្តី​សោមនស្ស​រីករាយ​យ៉ាងខ្លាំង​ដោយបាន​ស្វាគមន៍​ធនាគារ​ស្ថាបនា​ឱ្យមក​ចូលរួម​ក្នុង​ក្រុមគ្រួសារ ផាយ ផេ ហើយ​ពួកយើង​ទន្ទឹងរង់ចាំ​ផ្តល់​ភាពងាយស្រួល​នៃ​សេវា​ទូទាត់​ប្រាក់​ដែល​មិន​ប្រើ​ក្រដាសប្រាក់ ជូន​ដល់​អតិថិជន​របស់​ពួកគាត់​ជា​រៀងរាល់ថ្ងៃ​។ ភាពជា​ដៃគូ​ក្នុង​កម្រិត​នេះ​នឹង​លើសពីនេះ ដែល​យើង​នឹង​ប្រកាស​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ នឹង​អនុញ្ញាតឱ្យ​អតិថិជន​របស់​ធនាគា​រ​ដែលជា​ដៃគូ​របស់​យើង អាច​បញ្ចូល​ទឹកប្រាក់​ក្នុង​គណនី ផាយ ផេ របស់​ពួកគាត់​បាន ហើយ​ធនាគារ​ជា​ដៃគូ​របស់​យើង ក៏​នឹង​អនុញ្ញាតឱ្យ​អតិថិជន​របស់ ផាយ ផេ អាច​ផ្ញើ​ប្រាក់​ទៅកាន់​ក្រុមគ្រួសារ​របស់​ពួកគាត់​នៅតាម​បណ្តា​ខេត្ដ​នានា​ពី​ទូរស័ព្ទដៃ​របស់​ពួកគាត់​ដោយផ្ទាល់​តែម្តង​។​» 
 
​លោក បាន​បន្ថែមទៀតថា​៖ «​យើង​ក៏​ដឹងផង​ដែរ​ថា​ភាពជា​ដៃគូ​ទាំងនេះ លើកទឹកចិត្ត​ដល់​អ្នកប្រើប្រាស់​កម្មវិធី ផាយ ផេ ឱ្យ​បើក​គណនី​ធនាគារ​ដែល​នឹង​ជួយ​នាំយក​ពួកគាត់​ឱ្យចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ផ្លូវការ​ដោយផ្ទាល់​តែម្តង ដែល​នេះ​គឺជា​អ្វីដែល​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស​គ្រប់គ្នា​។​»
  
 
​គួរ​រំលឹក​ផងដែរ ធនាគារ​នេះ​មាន​បណ្តាញ​សាខា​ដ៏​ធំ​បំផុត​លំដាប់​ទី​ពីរ​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​សាខា​ចំនួន ១៦៩​កន្លែង និង​មាន​បុគ្គលិក​ជាង ៤០០០​នាក់​។  ធនាគារ​នេះ​ផ្តល់ជូន​នូវ​ផលិតផល​និង​សេវាកម្ម​ធនាគារ​យ៉ាង​ពេញលេញ ដែលមាន​ដូចជា​សេវា​ប្រាក់កម្ចី ប្រាក់​បញ្ញើ ផ្ទេរប្រាក់​ក្នុងស្រុក​និង​ក្រៅប្រទេស ប័ណ្ណធានា និង​ការទូទាត់​ការនាំចេញ​នាំចូល និង​សេវាកម្ម​ដទៃទៀត​ផងដែ​រ​។ ចម្លែក សេវា​របស់ ផាយ ផេ វិញ នឹង​ផ្លាស់ប្ដូរ​មុខមាត់​សេដ្ឋកិច្ច​របស់​កម្ពុជា តាមរយៈ​ការច្របាច់បញ្ចូលគ្នា​នូវ​ភាពងាយស្រួល និង​ភាព​អាច​ជឿជាក់​បាន ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​លំដាប់​ពិភពលោក ដែល​ទ្រទ្រង់​ដល់​ការទូទាត់​ប្រកបដោយ​សុវត្ថិភាព និង​សុ​ច្ចរិតភាព ។ ក្រៅពី​ដៃគូ​ដែល​ផ្ដល់​សេវា​ផ្នែក​ម្ហូបអាហារ កម្សាន្ត និង​ម៉ាក​យីហោ​ទំនិញ​លក់រាយ​ទំនើប និង​ទាន់សម័យ ផាយ ផេ គឺជា​កម្មវិធី​ឈានមុខ​គេ​ខាង​ផ្នែក​ទីផ្សារ​សេវា​ទូទាត់ នៅ​កម្ពុជា ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក​លូតលាស់​លឿន​ជាងគេ​នៅ​អាស៊ាន ៕
 








(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com