ពីនេះ ពីនោះ
«​ស្ត្រី​ផ្កាមាស​» ចង់​បញ្ជាក់​ន័យ​ដូចម្តេច​?
10, Sep 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ស្ត្រី​ផ្កាមាស​» មិនមែន​សំដៅលើ ស្ត្រី​ដែលមាន​ផ្កា​ពណ៌​មាស​នោះទេ តែ​ប្រែ​មក​ថា ជា​ស្រី្ត​ដែល​រកស៊ី​នៅពេល​យប់​ទៅវិញ​។ មូលហេតុ​ដែល​គេ​ហៅថា «​ស្ត្រី​ផ្កាមាស​» ដោយសារតែ​ស្ត្រី​នោះ​ប្រកបមុខរបរ​លក់ខ្លួន​។  ពលរដ្ឋ​ខ្មែរ មិនសូវ​ប្រើពាក្យ​នេះ​ទេ តែ​ប្រើពាក្យ​ផ្សេង​មក​ជំនួស​វិញ ដូចជា​ពាក្យ ស្ត្រី​ពេស្យា ជាដើម​។​

 
«​ស្ត្រី​ផ្កាមាស​» សម្រាប់​សម្គាល់​លើ​ស្ត្រី​លក់ខ្លួន ហើយ​គេ​ឃើញ​មាន​ពាក្យ​ផ្សេងទៀត ដូចជា​ពាក្យ ស្ត្រី​ពេស្យា​, លញ្ជិកា​, វេសិយា​, វេសី​, នគរសោភិនី​, រូប​ជិ​វិ​នី​, រូបាជីវា​, រូ​បូ​ប​ជិ​វិ​នី​, ពិលាសិនី ឬ​វិលាសិនី និង​វណ្ណទាសី​។ ពាក្យ​ទាំងអស់នេះ សុទ្ធតែ​មានន័យ​ដូចគ្នា ហើយ​ប្រើ​មួយណា​ក៏​ត្រឹមត្រូវ​ដូចគ្នា​ដែរ​៕ 
 
 
 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com