កីឡាអន្តរជាតិ
អន្តរជាតិ
Luke Shaw រៀបរាប់ថា​ស្ទើ​តែ​បាត់បង់​ជើង​ទៅហើយ កាល​បាក់ជើង​២​កំណាត់​
06, Sep 2018 , 9:23 am        
រូបភាព
Luke Shaw ខ្សែការពារ​ឆ្វេង​ក្រុម Manchester United បាន​រំលឹក​រឿង​អតីត​ថា​ខ្លួន​ស្ទើ​តែ​បាត់បង​ង់​ជើង​ទៅហើយ​បន្ទាប់ពី​ការ​ឈូស​ជើង​ពី​សំណាក់​កីឡាករ​របស់ PSV Eindhoven ក្នុងការ​ប្រកួត Champions League កាលពី​ឆ្នាំ​២០១៥​។​


BBC បាន​ផ្សាយ​ថា ខ្សែការពារ វ័យ​២៣​ឆ្នាំ​រូបនេះ ទើបត្រូវ​បាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​កោះហៅ​ទៅ​ជួយ​ក្រុម​វិញ​ក្រោយ​ខកខាន​មួយរយៈ​ពេល​ធំ​ព្រោះ​រងរ​បូស​បាក់ជើង​ស្តាំ​ពីរ​កំណាត់​ដោយសារ​កីឡាករ Hector Moreno​។ អង់គ្លេស​នឹងត្រូវ​ជួប​ប្រកួត ពាន UEFA Nations League ទល់នឹង​ក្រុម​អេ​ស្ប៉ា​ញ មុន​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ស្វី​ស ខណៈ Shaw រំពឹងថា នឹង​ជាប់​ជម្រើស​ដំបូង​របស់លោក Gareth Southgate​។​
  
 
​ក្រោយ​ជាប់​ជម្រើសជាតិ​វិញ អតីត​សមាជិក​ក្រុម Southampton បាន​ស្រ​ម៉ៃ​ពី​រឿង​អតីតកាល​ជុំវិញ​របួស​ជើង​របស់គេ​ដោយ​គិតថា​ប្រហែលជា​ត្រូវ​បាត់បង់​ជើង​ស្តាំ និង​អាជីព​ជា​កីឡាករ​ទៀតផង​។​
 
«​ខ្ញុំ​ប្រហែលជា​និយាយ​កុហក បើ​ខ្ញុំ​និយាយថា​ខ្ញុំ​ដែល​មិន​គិតពី​ការឈប់​លេង​បាល់​។ ខ្ញុំ​មាន​បញ្ហា​ស្មុគស្មាញ​ជាច្រើន​ជាមួយនឹង​ជើង​របស់ខ្ញុំ​ហើយ​នោះ​គឺជា​ពេលវេលា​ដ៏​លំបាក​មួយ​សម្រាប់​ខ្ញុំ​នៅក្នុង​អាជីព​របស់ខ្ញុំ​។ គ្មាន​នរណាម្នាក់​ដឹង​ទេ ប៉ុន្តែ​ខ្ញុំ​ស្ទើ​តែ​បាត់បង់​ជើង​របស់ខ្ញុំ​ទៅហើយ​។ ខ្ញុំ​មិនដឹង​រហូតដល់​៦ ខែក្រោយ​មក​ទើប​គ្រូពេទ្យ​ប្រាប់​ខ្ញុំ​។ Shaw រៀបរាប់​ដូច្នេះ​។​
 
​សម្រាប់​រដូវ​កាល​ថ្មី ២០១៨-២០១៩ Shaw បានបង្ហាញ​ខ្លួន​ឲ្យ​ក្រុម​រហស្សនាម​បិសាច​ក្រហម​នៅ​គ្រប់​ការប្រកួត​ក្នុង​ក្របខណ្ឌ Premier League បន្ទាប់ពី​អង្គុយ​នៅ​កៅអី​បម្រុង​ជិត​២​រដូវ​កាល​ចុងក្រោយ​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក Jose Mourinho៕

 

Tag:
 ​បាល់ទាត់​
  Manchester United
  Luke Shaw
© រក្សាសិទ្ធិដោយ thmeythmey.com