អត្ថបទពាណិជ្ជកម្ម
កម្ចី​អនាគត​របស់ អេ អឹម ខេ នឹង​ផ្ដល់ឱកាស​ឲ្យ​សិស្ស​និស្សិត​ក្រីក្រ​សិក្សា​បាន​ខ្ពស់ជាង​មុន
06, Sep 2018 , 3:27 pm        
រូបភាព
ដោយ:
កម្ចី​អនាគត គឺជា​ប្រភេទ​កម្ចី​ថ្មី​មួយ​របស់ អេ អឹម ខេ ក្នុងការ​គាំទ្រ​ដល់​អតិថិជន​ក្រីក្រ​។ អតិថិជន​អាច​ទទួលបាន​កម្ចី​ពី អេ អឹម ខេ ដើម្បី​ឲ្យ​កូនៗ​របស់​ពួកគាត់ មានឱកាស​ទទួលបាន​កម្រិតសិក្សា​ខ្ពស់ជាង​មុន​។ កម្ចី​អនាគត គឺជា​ផ្នែក​មួយ​នៃ​ការយកចិត្តទុកដាក់​មួ​យ របស់ អេ អឹម ខេ ទៅលើ​ការអភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា តាមរយៈ​ការអប់រំ ជាពិសេស​ផ្ដល់ឱកាស​ឲ្យ​សិស្ស និស្សិត​ក្រីក្រ មានឱកាស​ទទួលបាន​ការសិក្សា​ខ្ពស់ជាង​មុន​។ 
 
​អ្វីដែល​ពិសេស ក្រៅតែពី​ទទួលបាន​កម្ចី ដើម្បី​ឲ្យ​កូនៗ​បាន​បន្ត​ការសិក្សា​នៅ​ថ្នាក់​មហា​វិទ្យា   ល័យ​ហើយ កូនៗ​របស់​អតិថិជន នឹង​ទទួលបាន​ឱកាស​ការងារ​ពី អេ អឹម ខេ ថែម​ទៀតផង​។​
​សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​របស់​អ្នកស្រី ពាំង ពិសាខ នាយក​ប្រតិបត្តិ ធនធានមនុស្ស នៃ​អេ អឹម ខេ ដើម្បី​ស្វែងយល់​បន្ថែម​ពី​កម្ចី​មួយ​នេះ 
 


(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com