ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទាំង​១៩​រូប​
06, Sep 2018 , 10:19 pm        
រូបភាព
រួបថតរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីមួយចំនួន
រួបថតរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីមួយចំនួន
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី មាន​ចំនួន​១៩​រូប ក្នុង​អាណត្តិ​ទី​៦​នេះ ក្នុងនោះ​មាន​សមាជិក​តំណាងរាស្ត្រ​៣​រូប ។ នេះ​បើតាម​បញ្ជីរាយនាម ដែល​បានបង្ហាញ​នៅ​ថ្ងៃទី​០៦ កញ្ញា​។


 
​តំណាងរាស្ត្រ​៣​រូប ដែលមាន​ឈ្មោះ​ក្នុង​បញ្ជីរាយនាម​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី នោះ​គឺ​លោក កែវ រតនៈ លោក សុខ ចិន្តា​សោភា​(​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​) និង​លោក ហ្សាការីយ៉ា អាដាម​។ ដូច្នេះ​តំណាងរាស្ត្រ​ទាំង​៣​រូបនេះ នឹងត្រូវ​ដាក់ពាក្យ​លាលែង​ចេញពី​សមាជិកសភា ដើម្បី​មក​អនុវត្ត​ការងារ​ខ្លួន ក្នុង​ជួរ​រដ្ឋាភិបាល​នេះ​វិញ​។​
 
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​នៅក្នុង​រដ្ឋ​សភា​ថា ក្រៅពី​នាយករដ្ឋមន្ត្រី និង​ឧបនាយករដ្ឋមន្ត្រី​នោះ ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី មិនអាច​កាន់តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ផង និង​រដ្ឋសភា​ផង​បានទេ​។ បើតាម​សម្ដេច ហ៊ុន សែន តំណាងរាស្ត្រ​ដែលមាន​តំណែង​ទេសរដ្ឋមន្ត្រី​ចុះក្រោម នឹងត្រូវ​លាលែង​ពី​តំណែង​សមាជិកសភា ហើយ​ទៅ​បម្រើ​ការងារ​នៅក្នុង​ជួរ​រដ្ឋាភិបាល​វិញ​។ ចំណែក​តំណាងរាស្ត្រ​មានឈ្មោះ​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ ក៏ត្រូវ​លាលែង​ពី​តំណែង​ដែរ​។ 
 
​ក្រៅពី​តំណាងរាស្ត្រ​ទាំង​៣​ខាងលើនេះ មាន​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​១៦​រូប​ផ្សេងទៀត​មាន​៖  លោក ម៉ម សារិន , លោក ស្រ៊ី ថាមរុង្គ​, លោក ឈៀង យ៉ាណា​រ៉ា , លោក យូ ស៊ុនឡុង​, លោក សោម សឿន​, លោក សុន គន្ធរ​, លោក កៅ គឹម​ហ៊ួ​ន , លោក អ៊ុច គឹម​អន​, លោក កែវ រ៉េមី​, លោក ស្វាយ ស៊ីថា​, លោក ផៃ ស៊ី​ផាន​, លោក ហ៊ុន ស៊ីថា , លោក ន​រ៉ា​ណា​ឬ​ទ្ធិ អានន្ទ​ដា​យ៉ា​ត​, លោក ឈឹម ផល​វរុណ​, លោក ហារី សំអាត និង​លោក កែវ បាភ្នំ​៕
 

Tag:
 កែវ រតនៈ​
 ​សុខ ចិន្តា​សោភា
 ​រដ្ឋសភា​ថ្មី​
  នីតិកាល​ថ្មី​
© រក្សាសិទ្ធិដោយ thmeythmey.com