ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះមហាក្សត្រ ផ្ដល់​ឋានៈ​ថ្នាក់ដឹកនាំ​៣០​នាក់ នៃ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ស្មើ​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​
06, Sep 2018 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ ប្រតិភូ​៣០​នាក់ មកពី​គណបក្សនយោបាយ​១៥ ដែលជា​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ត្រូវបាន​ព្រះមហាក្សត្រ សម្ដេចព្រះ​នរោត្តម សីហមុនី តែងតាំង និង​ផ្តល់​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​។ នេះ​បើតាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​៦ កញ្ញា​។​


 
​ប្រធាន​ប្រតិភូ​ពី​គណបក្សនយោបាយ ដែលមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​នោះ រួមមាន​លោក ឯក សំអុល​, លោក ញឹក ប៊ុនឆៃ ,​លោក នួន សុខា​វី ,​លោក សេង សុ​ខេង ,​លោក សុខ សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ,​លោក ម៉ម សូណង់ដូ ,​លោក ស៊ិន សុភាព ,​លោក ហួន រាជ​ចំរើន ,​លោក ពេជ្រ ស្រស់ ,​លោក គង់ មុនី​កា​, លោក ស្រូ​យ ខេ​ត ,​លោក កែម រិ​ទ្ធិ​សិត ,​ព្រះអង្គម្ចាស់ ច​ក្រា​វុ​ឌ្ឍ ,​លោកស្រី សុខ​រ័ត្ន សុវណ្ណ បញ្ចៈ​សីលា និង លោកស្រី ពោធិ​តី សាវត្ថី​។​
 
​ចំណែក​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​មាន​១៥​រូប​រួមមាន លោក អ៊​ក គឹម​ហាន ,​លោក អ៊ុំ សុម​ន្ថា ,​លោក អាន់ អ៊ា​ត ,​លោក គ​ង្គ សាវ៉ន ,​លោក សុខ លីម ,​លោក ចន្ទ ភាព ,​លោក ហែម ប្រសើរ ,​លោក ពេជ្រ សូ​ជេ​ត្ថា ,​លោក លឹម សំណាង ,​លោក ហួន ធា​រិ​ទ្ធ ,​លោក តាន់ ច័ន្ទ​ផល ,​លោក អ៊ី មួយ​លី ,​លោក ប្លា​ង ស៊ីន ,​លោក គុជ លី និង​លោកស្រី ហួន ផាន់​ណា​រី​។​
 
​អ្នក​ទាំង​៣០​នាក់​នេះ គឺ​សុទ្ធតែជា​ប្រធាន និង​អនុប្រធាន​គណបក្សនយោបាយ​មិន​ជាប់ឆ្នោត ហើយ​យល់ព្រម​ធ្វើជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ជាមួយ​ប្រមុខ​រដ្ឋាភិបាល​។ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​នេះ គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច ហ៊ុន សែន ដែល​បានសម្រេច​បង្កើតឡើង កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ ដើម្បី​ផ្តល់ឱកាស​ដល់​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋសភា​ទាំងនោះ អាច​យក​គំនិតល្អៗ​ខ្លួន ចូលរួម​បម្រើ​ជាតិ​។​
 
ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ មាន​សិទ្ធិអំណាច​សំខាន់ៗ​បីយ៉ាង​។ ទីមួយ អាច​ផ្តួច​ផ្តើមគំនិត​ឬ​ផ្តល់​មតិ លើ​ការរៀបចំ​គោលនយោបាយ​ដល់​រដ្ឋាភិបាល​។ ទី​ពីរ អាច​ចូលរួម​ផ្តល់យោបល់ លើ​សេចក្តីព្រាងច្បាប់​របស់រ​ដ្ឋា​ភិ​បាល មុននឹង​អនុម័ត ហើយ​បញ្ជូនទៅ​រដ្ឋសភា រួមទាំង​អាចធ្វើ​ញត្តិ​ជូន​ព្រឹទ្ធសភា ដើម្បី​សុំ​ឲ្យ​តតាំង​នឹង​ច្បាប់ ដែល​រដ្ឋសភា បានអនុម័ត​។ ទី​បី អាច ចូលរួម​ផ្តល់យោបល់​ដល់​នាយករដ្ឋមន្ត្រី​ផ្ទាល់​តែម្តង បើ​មើលឃើញ​ចំណុច​អវិជ្ជមាន​របស់​នាយក​រដ្ឋមន្ត្រី រួមទាំង​ភាព​អសកម្ម និង​ការរំលោភបំពាន​របស់​មន្ត្រីរាជការ​៕
 
 

Tag:
 ឧ​ត្ត​ម​ក្រុមប្រឹក្សា​
  រដ្ឋាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com