ជាតិ
សិស្ស​ប្រឡង​បាក់​ឌុប​១៧​នាក់ ត្រូវបាន​ក្រសួង​អប់រំ​សម្រេច​ឲ្យ​ធ្លា​ក់ដោយ​ស្វ័យប្រវត្តិ​
09, Sep 2018 , 11:10 am        
រូបភាព
 ភ្នំពេញ៖ ​សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ស​ភូមិ (​បាក់​ឌុប​) ចំនួន​១៧​នាក់ ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​ឲ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ ព្រោះ​ធ្វើ​ខុស​វិន័យ​ក្នុងការ​ប្រឡង​។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា។



ក្រសួងអប់រំ បានបញ្ជាក់ថា បេក្ខជនដែល​មាន​ប្រព្រឹត្តខុសរួមមាន ករណីប្រើប្រាស់ទូរសព្ទ​ ៣នាក់ ករណីយកសំណៅឯកសារ និងទូរសព្ទចូលបន្ទប់ប្រឡង ៦នាក់ យកនាឡិការដៃ Smart Watchចូលបន្ទប់ប្រឡង ១នាក់ និងករណីមានសញ្ញាសម្គាល់លើសន្លឹកកិច្ចការ ៧នាក់។ ​ករណីទាំងនេះ បានកើតឡើងនៅក្នុងតាមមណ្ឌលសំណេរ នៅក្នុងខេត្តស្ទឹងត្រែង ១នាក់ ខេត្តក្រចេះ ១នាក់ ខេត្តស្វាយរៀង១នាក់ ខេត្តសៀមរាប ១នាក់ ខេត្តកណ្តាល​១នាក់ ខេត្តរតនគិរី ១នាក់ ខេត្តព្រះសីហនុ ១នាក់ ខេត្តកំពង់ចាម១នាក់ ខេត្តបន្ទាយមានជ័យ ៣នាក់  និងរាជធានីភ្នំពេញចំនួន៦នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល ដោយបន្តបញ្ជាក់ថា បេក្ខជន ដែលត្រូវបានកំណត់ឲ្យធ្លាក់ដោយស្វ័យប្រវត្តិ មានលំដាប់ពិន្ទុ០.០០ នៅលើបញ្ជីប្រកាសលទ្ធផលប្រឡង៕

© រក្សាសិទ្ធិដោយ thmeythmey.com