ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា បាន​មកដល់គេហដ្ឋាននៅភ្នំពេញហើយ
10, Sep 2018 , 5:33 am        
រូបភាព
ដោយ: ថ្មីៗ
 លោក កឹម សុខា ត្រូវបាន​តុលាការ​ដោះលែង​ឲ្យនៅក្រៅ​ឃុំ​បណ្តោះអាសន្ន ពីមន្ទីរឃុំឃាំង​ត្រពាំងផ្លុង ហើយក៏ត្រូវបាន​បញ្ជូន​មកដល់គេហដ្ឋាននៅក្នុង​រាជធានីភ្នំពេញហើយដែរនាម៉ោង៥ទាបភ្លឺថ្ងៃទី​១០​ខែកញ្ញា​នេះ​។ នេះបើតាម​ប្រភពរបស់មន្ត្រី​អតីត​គណបក្ស​សង្គ្រោះជាតិ។


អ្នកនាំពាក្យ​របស់រដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏បាន​សរសេរនៅគណនី​ហ្វេសប៊ុករបស់ខ្លួន​ដោយបញ្ជាក់ថា «លោក​ កឹម សុខា អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ ត្រូវបាន​ដោះលែង​ឲ្យមានសេរីភាព​បណ្តោះអាសន្ន​តាម​អំណាចតុលាការ»ដែរ។



© រក្សាសិទ្ធិដោយ thmeythmey.com