ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រោះថ្នាក់​ណាស់​! មនុស្ស​៥​ប្រភេទ​មិនគួរ​ញ៉ាំ​កាហ្វេ​ឡើយ​
11, Dec 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​បុគ្គល​៥​ប្រភេទ​ដែល​មិនគួរ​ញ៉ាំ​កាហ្វេ ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព​។



តើ​មាន​អ្វី​ខ្លះទៅ​?
 
​បុគ្គល​ទី​១ គឺជា​មនុស្ស​ដែលមាន​ជំងឺ​លើស​សម្ពាធ​ឈាម និង​បេះដូង មិនគួរ​ញ៉ាំ​កាហ្វេ​ឡើយ ព្រោះ​នៅពេលដែល​អ្នក​ពិសារ​កាហ្វេ​ច្រើន អ្នកនឹង​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​ដែល​ទាក់ទង​នឹង​សរសៃឈាម​ខ្លាំងណាស់​។​
 
​បុគ្គល​ទី​២ គឺជា​ស្ត្រី​ដែល​ដាច់​រដូវ មានន័យថា នារី​ដែល​ដល់​វ័យចាស់ ហើយ​គ្មាន​រដូវ​មកទៀត ក៏​មិនអាច​ពិសារ​កាហ្វេ​បានដែរ ព្រោះ​វា​អាចធ្វើ​ឲ្យ​កាល់ស្យូម​ក្នុង​រាងកាយ​អ្នក​ថយចុះ ដោយ​ធ្វើ​ឲ្យ​អ្នក​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​ពុក​ឆ្អឹង​ខ្លាំងណាស់​។​
 
​បុគ្គល​ទី​៣ គឺជា​មនុស្ស​ដែលមាន​ជំងឺ​ក្រពះ មិនគួរ​ញ៉ាំ​កាហ្វេ​ឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​អាកា​រៈ​ក្រពះ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​បាន​។​
 
​បុគ្គល​ទី​៤ គឺជា​ស្ត្រី​មាន​ផ្ទៃពោះ​។ នៅពេលដែល​អ្នកមាន​ផ្ទៃពោះ អ្នក​មិនគួរ​ពិសារ​កាហ្វេ​ឡើយ ព្រោះ​អាចធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់​មិន​គ្រប់​ជ្រុងជ្រោយ​។ ជាពិសេស បើ​ធ្ងន់ធ្ងរ អាចធ្វើ​ឲ្យ​អ្នក​រលូត​កូន​ទៀតផង​។​
 
​បុគ្គល​ទី​៥ គឺជា​មនុស្ស​ដែល​ខ្វះ​វីតាមីន​B1 ក៏​មិនគួរ​ញ៉ាំ​កាហ្វេ​ដែរ ព្រោះ​អាចធ្វើ​ឲ្យ​រាងកាយ​អ្នក​កាន់តែ​បាត់បង់​សារធាតុ​មួយ​នេះ​។ សារធាតុ​ក្នុង​កាហ្វេ អាច​បំផ្លាញ​វីតាមីន​មួយ​នេះ​ក្នុង​រាងកាយ​ឲ្យ​អស់​បាន​។​
 
​បុគ្គល​ចុងក្រោយ គឺជា​មនុស្ស​ដែលមាន​ជំងឺមហារីក​។ បើ​អ្នក​ហ៊ាន​ពិសារ​កាហ្វេ នោះ​ជំងឺ​អ្នកនឹង​កាន់តែ​ធ្ងន់ធ្ងរ ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​សះស្បើយ​ឡើយ ដោយ​វា​នឹង​រា​ត្បា​ត​កាន់តែខ្លាំង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com