កីឡាអន្តរជាតិ
អន្តរជាតិ
Zidane បង្ហើប​ពី​បំណង​លើ​ការងារ​នៅ Old Trafford
10, Sep 2018 , 4:15 pm        
រូបភាព
Zinedine-Zidane
Zinedine-Zidane
​ក្លិប Manchester United បាន​ទាក់ទង​ទៅ​លោក Zinedine Zidane ដែល​បានបញ្ជាក់​ពី​ចេតនា​របស់គេ​ក្នុងការ​វិលត្រឡប់​ទៅ​ដឹកនាំ​ក្រុម​វិញ បន្ទាប់ពី​ទំនេរ​ពី​ការងារ​មួយរយៈ​ក្រោយ​ចាក​ចេញពី Real Madrid​។​


 
​អ្នកចាត់ការ​សញ្ជាតិ​បារាំង​រូបនេះ បាន​លាលែង​ពី​តំណែង​អ្នកដឹកនាំ​ក្រុម​រហស្សនាម​ស្តេច​ស​កាលពី​ខែឧសភា​កន្លងទៅ បើទោះបី​បាន​នាំ​ក្រុម​នេះ​ឈ្នះ​ពាន UEFA Champions League ៣​លើក​ជាប់ៗ​គ្នា​ក៏ដោយ​។​
 
Zidane ត្រូវបាន​ផ្សារភ្ជាប់​ជារឿយៗ​ទៅកាន់​ទឹកដី Old Trafford ដ្បិត​អ្ន​ចាត់ការ​ទូទៅ​បច្ចុប្បន្ន​លោក Jose Mourinho កំពុងស្ថិត​នៅក្រោម​សម្ពាធ​ខ្លាំង​បន្ទាប់ពី​ចាប់ផ្តើម​រដូវ​កាល​មិនបាន​ល្អជា​មួយ Man Utd​។​
 
​តាមរយៈ​ទូរទស្សន៍​អេ​ស្ប៉ា​ញ TVE នៅពេល​សួរ​អំពី​ការវិល​ត្រលប់​ទៅកាន់​ការងារ​ជា​អ្នកចាត់ការ​វិញ​តាម​ទូរ​សព្ទ លោក Zidane បាន​ឆ្លើយថា​«​បាទ ប្រាកដ​ណាស់​»​។​
 
«​មិនយូរប៉ុន្មាន​ខ្ញុំ​នឹង​ត្រលប់​ទៅ​ការ​បង្វឹក​វិញ​ពីព្រោះ​វា​ជា​អ្វីដែល​ខ្ញុំ​ចូលចិត្ត និង​ជា​អ្វីដែល​ខ្ញុំ​ចង់​ធ្វើ​អស់​មួយជីវិត​របស់ខ្ញុំ​»​។ អ្នកចាត់ការ​វ័យ​៤៦​ឆ្នាំ​បន្ថែម​ដូច្នេះ​។​
 
​ក្រុម​រហស្សនាម​បិ​សា​ក្រហម​បានទទួល​ការខកចិត្ត​ផ្ទួនៗ​ពី​ការបរាជ័យ​២​លើក​ជាប់​គ្នា ដោយ​ចាញ់ Brighton ៣-២ និង​ចាញ់ Spurs ៣-០ ក្នុងការ​ប្រកួត​ក្របខណ្ឌ Premier League ៤​លើកដំបូង​។ ប៉ុន្តែ​បរា​ជ័​នេះ​អ្នកចាត់ការ​សញ្ញា​តិ​ព័រ​ទុយ​ហ្គា​ល់​ក៏បាន​សម្តែង​ការមិន​ពេញចិត្ត​ដ្បិត​នាយក​ប្រ​ត្តិ​ប​ត្ត​រង​ក្លិប​លោក Ed Woodward មិន​អនុញ្ញាត​ឲ្យ​ទិញ​ចូល​កីឡាករ​បន្ថែមទៀត​ក្រៅពី​ខ្សែបម្រើ Fred និង​ខ្សែការពារ Diogo Dalot អំឡុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ​កន្លងទៅ​។​
  
 
​បើតាម​ព័ត៌មាន​ល្បីៗ​ចុះផ្សាយ​កន្លងមក ប្រសិនបើ​លោក Mourinho ចុះ​ចេញពី​តំណែង​អ្នកចាត់ការ​នេះ​មែន​នោះ ជម្រើស​ដំបូង​របស់​ក្លិប Manchester United គឹ Zidane ស្របពេល​រូបគេ​បានបង្ហាញ​ការចាប់អារម្មណ៍​ទៅ​ដឹកនាំ​ក្រុម​នៅ Premier League ដែរ​៕
 





Tag:
 បាល់ទាត់​
  Zinedine Zidane
  Jose Mourinho
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com