ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របៀប​ព្យាបាល​ការឈឺ​ក្បាល​ដោយ​ខ្លួនឯង​តាម​ស្តាយ​ប្រជាជន​កូរ៉េ​
11, Sep 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​វា​ហាក់បីដូចជា ប្រជាជន​កូរ៉េ​ជាច្រើន​បាន​ឆ្លើយ​សំណួរ​ជាច្រើន​ទាក់ទង​នឹង​បញ្ហា​សម្រស់​អីចឹង​។ នេះ​ដោយសារតែ ស្បែក​របស់​ពួកគេ​ត្រូវបាន​មនុស្ស​ជាច្រើន​នៅ​ទូរ​ទាំង​ពិភពលោក​មើលឃើញ​។ យ៉ាងណាមិញ មិន​ខ្វល់​ថា ប្រជាជន​កូរ៉េ​ស្រស់ស្អាត​ប៉ុណ្ណា​ឡើយ តែ​ពួកគេ​នៅតែ​ប្រឈម​នឹង​ការឈឺ​ក្បាល​ដូច​មនុស្ស​យើង​គ្រប់គ្នា​ដែរ​។



សំណាង​ដែរ ពួកគេ​នៅតែមាន​មធ្យោបាយ​ដ៏​អស្ចារ្យ​សម្រាប់​ព្យាបាល​ការឈឺ​ក្បាល​នេះ​។ 
 
​ស្អំ​ទឹកកក ឬ​ក្តៅ​
 
​មធ្យោបាយ​មួយ​ដ៏​លឿន​បំផុត​ក្នុង​ការបន្ថយ​ការឈឺ​ក្បាល គឺ​ស្អំ​ទឹក​ក្តៅ ឬ​ទឹកកក​។ ពិតណាស់ ប្រជាជន​កូរ៉េ​ភាគច្រើន​ប្រើប្រាស់​វិធី​ស្អំ​ទឹកកក និង​ទឹក​ក្តៅ​ឆ្លាស់គ្នា​។ អ្នកវិទ្យាសាស្ត្រ​និយាយថា ការប្រើប្រាស់​ការ​ស្អំ​ទឹកកក និង​ទឹក​ក្តៅ​ឆ្លាស់គ្នា នឹង​ជួយ​ពង្រឹង​ដល់​របត់​ឈាមរ​ត់ទៅ​ក្បាល ហើយក៏​បន្ថយ​ការឈឺ​ក្បាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ដែរ​។ 
 
​បន្ថយ​ស្ត្រេ​ស​
 
​សព្វថ្ងៃនេះ មាន​ប្រជាជន​ជាច្រើន រួមទាំង​ប្រជាជន​កូរ៉េ​ផង​នោះ​គឺ​ងាយ​នឹងមាន​ស្ត្រេ​ស​ខ្លាំងណាស់​។ ចំពោះ​មូលហេតុ​របស់​វា​វិញ​ក៏មាន​ច្រើន​ណាស់ដែរ ហើយ​រឿង​មួយ​ដែល​កើតមាន​ញឹកញាប់​នោះ​គឺ​ការឈឺ​ក្បាល​តែម្តង​។ ជាធម្មតា ប្រជាជន​កូរ៉េ​ដោះស្រាយ​ជាមួយនឹង​ការឈឺ​ក្បាល​ដោយ​ការ​ស្ត្រេ​ស​នោះ​គឺ ព្យាយាម​បន្ធូរ​អារម្មណ៍​វិញ​។ វិធី​ធម្មជាតិ​ដើម្បី​បន្ថយ​អារម្មណ៍ និង​បន្ថយ​ស្ត្រេ​ស​គួរតែ​ជាការ​ស្តាប់​ចម្រៀង​ស្រទន់ៗ ហាត់​យូ​ហ្គា តាំ​ងសមាធិ និង​សរសេរ​អ្វីដែល​អ្នក​កំពុងតែ​ស្ត្រេ​ស​នោះ​ក្នុង​ក្រដាស​សៀវភៅ​។ 
 
​សរសេរ​កំណត់ហេតុ​អាហារ​
 
​និយាយ​ដល់​ការសរសេរ ប្រជាជន​កូរ៉េ​ភាគច្រើន​តែង​សរសេរ​កំណត់ហេតុ​អាហារ ដោយសារតែ​ពួកគេ​ដឹង​យ៉ាងច្បាស់​ថា មាន​បញ្ហា​ច្រើន​ទាក់ទង​នឹង​របប​អាហារ​ដែល​គេ​ទទួលទាន​។ អ្នកវិទ្យាសាស្ត្រ​យល់ស្រប​ថា មាន​អាហារ និង​ភេសជ្ជៈ​មួយចំនួន​អាចធ្វើ​ឲ្យ​ឈឺក្បាល​បាន​។ យក​ល្អ​អ្នក​គួរតែ​សម្គាល់​មើលថា តើ​អាហារ​ណា​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺក្បាល​ខ្លះ​។ សម្រាប់​មនុស្ស​ភាគច្រើន អាហារ​ដែល​នាំ​ឲ្យ​ឈឺក្បាល​មានដូចជា​៖ សណ្តែកដី គ្រាប់​ផ្លែឈើ ប៉េងប៉ោះ និង​ផលិតផល​ធ្វើ​ពី​ប៉េងប៉ោះ សាច់​គ្រឿងក្នុង អាហារ​ប្រភេទ​ជ្រួក និង​ស្រាក្រហម​។ 
 
​ចៀសវាង​សារធាតុ​បង្ក​រលាក​
 
​មានការ​ឈឺក្បាល​ច្រើនណាស់​ដែល​វា​កើតឡើង​ដោយសារតែ​ការប៉ះពាល់​នឹង​សារធាតុ​បង្ករ​រលាក​ក្នុង​មជ្ឈដ្ឋាន​ជុំវិញខ្លួន​។ បើសិនជា​អ្នក​ជក់បារី យក​ល្អ​គួរតែ​ចៀសវាង​វា ឬ​ឈប់​ជក់​តែម្តងទៅ ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ឈឺក្បាល​ទែ តែ​ក៏បង្ក​ជា​បញ្ហា​ដល់​សុខភាព​ធ្ងន់ធ្ងរ​បំផុត​ដែរ​។ ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​សមាជិកគ្រួសារ ឬ​មិត្តភក្តិ​ដែល​ជក់បារី​។ បើសិនជា​អ្នករស់នៅ​ក្នុង​ទីក្រុង​ដែលមាន​ផ្សែង​ពុល​ច្រើន យក​ល្អ​គួរតែ​ព្យាយាម​ពាក់​ម៉ាស​ពេល​ទៅណា​មក​ណា​។​
 
​ឲ្យ​ភ្នែក​សម្រាក​ខ្លះ​
 
​តើ​អ្នក​កំពុងតែ​ប្រើប្រាស់​កុំព្យូទ័រ​ច្រើន​ម៉ោង​ដើម្បី​ធ្វើការ ឬ​កម្សាន្ត​មែន​ទេ​? បើសិនជា​អ្នក​ឈឺក្បាល​កាន់តែច្រើន​ទៅៗ អ្នក​អាច​ប្រើពេល​ដើម្បី​សម្រាក​ភ្នែក​ពី​ការប្រើប្រាស់​កុំព្យូទ័រ​សិន​ទៅ​។ យក​ល្អ​គួរតែ​សម្រាក​ពី​ការមើល​កុំព្យូទ័រ​ជា​រៀងរាល់ ២០​នាទី​ម្តង​។ សម្រាប់ ២០​វិនាទី​បន្ទាប់ ចូរ​មើល​អ្វីដែល​នៅ​ឆ្ងាយ​ពី​ខ្លួន​ចំងាយ ២០​ហ្វី​ត​។ ចូរ​ចំណាយពេល​ព្រិច​ភ្នែក​ចំនួន ១០​ដង​ដើម្បី​បន្ថយ​ការដាក់​សម្ពាធ​នៅ​ភ្នែក និង​ការឈឺ​ក្បាល​ផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com