ពីនេះ ពីនោះ
តើពាក្យ «ខ្ជះខ្ជាយ» និង «កញ្ជះកញ្ជាយ» មានន័យដូចគ្នា និងខុសគ្នាដូចម្តេច?
× ការពិត «ខ្ជះខ្ជាយ» មិនមែនជាពាក្យខុសប្លែកគ្នាពីពាក្យ «កញ្ជះកញ្ជាយ» នោះទេ គឺមានន័យដូចគ្នា អាចប្រើមួយណាក៏បាន។ នេះបើតាមការបកស្រាយបញ្ជាក់ពីសម្តេចព្រះសង្ឃរាជ ជួន ណាត។
ជាទូទៅសាធារណជននិយមប្រើពាក្យ «ខ្ជះខ្ជាយ» ច្រើនជាងពាក្យ «កញ្ជះកញ្ជាយ» ដោយសារ «ខ្ជះខ្ជាយ» ជាពាក្យខ្លី និងងាយប្រើជាង។ «ខ្ជះខ្ជាយ» និង «កញ្ជះកញ្ជាយ» មានន័យថា គ្មានសណ្តាប់ធ្នាប់, រាត់រាយដូចគេជះចោល។ ឧទាហរណ៍៖ កុំចាយលុយខ្ជះខ្ជាយឥតចេះគិតពេក។
មានពាក្យជាច្រើនផ្សេងទៀតដែលសម្តេចព្រះសង្ឃរាជ ជួន ណាត អនុញ្ញាតឲ្យប្រើមួយណាក៏បាន គឺត្រឹមត្រូវដូចគ្នា។ ពោលរួមមាន ចៀស ឬជៀស, លំហ ឬលម្ហ ឬរំហ ឬរម្ហ, សំភី ឬសម្ភី,បក្ស ឬបក្ខ។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com