អត្ថបទពាណិជ្ជកម្ម
នាយករដ្ឋមន្ត្រី​កម្ពុជា​ផ្តល់​អាហារូបករណ៍ ៥​ ​ក​ន្លែង​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​
12, Sep 2018 , 4:23 pm        
រូបភាព
ដោយ:
(​ភ្នំពេញ​)៖ នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច ហ៊ុន សែន បានប្រកាស​ផ្តល់​អាហារូបករណ៍​​​​ថ្នាក់​បរិញ្ញាបត្រ​ ចំនួន៥កន្លែង ​ដល់សិស្ស​ឆ្នើម​ដែល​ប្រឡង​ជាប់​បាក់​ឌុប ប៉ុន្តែ​ខ្វះ​លទ្ធភាព​បង់ថ្លៃ​ឲ្យសិក្សានៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP)​។​
 
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ AUPP នៅ​ថ្ងៃ​ពុធ​ ទី១៣ ខែកញ្ញានេះ ​​អាហារូបករណ៍៥កន្លែង​សម្រាប់រយៈពេល​៤​ឆ្នាំ​ពេញនេះ ​នឹង​ផ្តល់ជូន​លើ​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​ ហើយចាប់ផ្តើមសិក្សា នៅឆ្នាំ​សិក្សា​ថ្មី​២០១៨-២០១៩​។​
 
AUPP ជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​លំដាប់​កំពូល​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ផ្តល់​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់បំផុត​។ AUPP មាន​កម្មវិធីសិក្សា​យក​សញ្ញាបត្រ​ពីរ ដោយសញ្ញាបត្រ​មួយ​ចេញ​ដោយ AUPP និង​មួយទៀត​ ចេញដោយ​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា (University of Arizona) ដែលមាន​ការទទួលស្គាល់​ជា​សាកល​។​
  


​ដើម្បី​សម្រួល​ដល់​ការទទួល​ព័ត៌មាន​ជាក់លាក់ ​ស្តីពី​ការផ្តល់​អាហារូបករណ៍​ខាងលើ សូម​សិស្ស​ដែល​ប្រឡង​ជាប់​បាក់​ឌុប​ទាំងអស់ មក​ទទួល​ព័ត៌មាន​នៅ AUPP ឬ​នៅ​ការិយាល័យ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់​អាសយដ្ឋា​ន ផ្ទះ​លេខ​០៤ ផ្លូវ​លេខ​៥២២ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ឬ​ទូរ​សព្ទ​លេខ​៖ ០១៦ ៨២២ ៣២៣ / ០១២ ៧៦៥ ៦៨៦៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com