ជាតិ
សម្ដេច ស ខេង បញ្ជា​ឲ្យ​រៀបចំ​ក្រុមការងារ​ចុះជួយ​ដោះស្រាយ​បញ្ហា​ខេត្ត​ព្រះសីហនុ​
12, Sep 2018 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បញ្ជា​ឲ្យ​រៀបចំ​ក្រុមការងារ​មួយ ដើម្បី​ទៅ​គាំទ្រ​ជួយ​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​នៅ​ទីនោះ​។ មូល​ហេតុដែល​សម្ដេច ស ខេង បញ្ជា​ឲ្យ​ក្រុមការងារ​ចុះ​ស្រាវជ្រាវ​និង​ទប់ស្កាត់​ភាពមិន​ក្រ​តី​នេះ ដោយសារតែ​ខេត្ត​ព្រះសីហនុ កំពុង​ក្លាយជា​តំបន់​វិនិយោគ ភាគច្រើន​ជា​ជនជាតិ​ចិន​។​

 
​បញ្ហា​ដែល​សម្ដេច ស ខេង យល់ថា ជា​រឿង​ចាំបាច់​ដែល​ត្រូវ​ដោះស្រាយ​បន្ទាន់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​នោះ គឺ​ការបង្ក្រាប​ករណី​បទល្មើស​សម្លាប់ ការប្រើប្រាស់​គ្រឿងញៀន រៀបចំ​បរិស្ថាន និង​អនាម័យ នៅ​តំបន់​ទេសចរណ៍ ខេត្ត​ព្រះសីហនុ​នេះ​។ ជាពិសេស​ការទប់ស្កាត់ កុំ​ឲ្យ​ទឹកសមុទ្រ​កម្ពុជា ដែល​កំពុង​ទាក់ទាញ​ទេសចរ​នេះ ប្រែក្លាយ​ទៅជា​កខ្វក់ ហើយ​ប្រើប្រាស់​លែង​បាន​។​
 
​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សម្ដេច ស ខេង បានបញ្ជាក់​ឲ្យ​អង្គភាព​ចំនួន​៤ ចំណុះ​ក្រសួងមហាផ្ទៃ រៀបចំ​មន្ត្រី​ខ្លួន​ចុះទៅ​គាំទ្រ​រដ្ឋបាលខេត្ត​ព្រះសីហនុ​។  អង្គភាព​ចំនួន​៤​នោះ​រួមមាន​៖ អគ្គនាយកដ្ឋាន​រដ្ឋបាល អគ្គស្នងការដ្ឋាន​នគ​របាល អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ក្រុមអ្នកច្បាប់​របស់​ក្រសួងមហាផ្ទៃ​។​
 
​បើតាម​ប្រមុខ​ក្រសួងមហាផ្ទៃ​រូបនេះ តំបន់​ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ន កំពុងមាន​ជនជាតិ​ចិន​មក​រស់នៅ និង​វិនិយោគ​ជាង​៧​ម៉ឺន​នាក់​។​
 
​សូម​ស្ដាប់​ប្រសាសន៍​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​៖ 




 
​ 

Tag:
 ស ខេង​
  ចិន​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com