សាលាអន្ដរជាតិ និងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារ សេវាកម្ម និងចំណីអាហារកុមារ ជាង២០ នឹងជួបជុំគ្នា នៅក្នុងពិព័រណ៍សាលាអន្ដរជាតិ (International School Fair) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៤-១៥-១៦ ខែកញ្ញាចុងសប្ដាហ៍នេះ។ ពិព័រណ៍រៀបចំនៅ នៅផ្សារទំនើប EXCHANGE SQUARE ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៧យប់។
សាលាអន្ដរជាតិ និងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារ សេវាកម្ម និងចំណីអាហារកុមារជាង២០ នឹងរួមគ្នាតាំងបង្ហាញផលិតផល ព័ត៌មានលម្អិតពីកម្មវិធីសិក្សា កម្មវិធីផ្ដល់ជូនពិសេសៗ ជាមួយនឹងការបញ្ចុះតម្លៃជាច្រើន នៅក្នុងពិព័រណ៍សាលាអន្ដរជាតិ (International School Fair)។ ពិព័រណ៍នេះ មានរយៈពេល៣ថ្ងៃ ចាប់ផ្តើមនៅថ្ងៃទី១៤-១៦ ខែកញ្ញាចុងសប្ដាហ៍នេះ នៅផ្សារទំនើប EXCHANGE SQUARE ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៧យប់។
សាលាដែលនឹងចូលរួមក្នុងពិព័រណ៌នេះ រួមមាន សាលា H&K International School, Singapore Cambodia International Academy(SCIA), Zaman, The Giving Tree School, Western, Pingu, Footprint, NIRA, ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារកុមារ Baby Care, ក្រុមហ៊ុន Brain Scan Cambodia, ការ៉េម La Pops, សំណង់ទុយោ DoyDoy, និងកម្មវិធីវិទ្យាសាស្ដ្រថ្មី Nutty Scientists។
នៅក្នុងពិព័រណ៍នេះ ក្រៅតែដើរទស្សនាស្តង់នីមួយៗ និងស្វែងយល់ពីព័ត៌មានសិក្សានានា លោកអ្នក ក៏អាចនាំកូនៗជាទីស្រលាញ់ ចុះឈ្មោះចូលរួមលេងល្បែងកម្សាន្ដជាច្រើន ដូចជា ការប្រកួតអាន ផាត់ពណ៌ សរសេរតាមអាន ច្រៀង រាំ សង់ទុយោ DoyDoy ផ្គុំTangram សម្ដែងសមត្ថភាព ជាមួយនឹងឱកាសឈ្នះបានរង្វាន់ជាច្រើន។
រឹតតែពិសេសនោះ ពិព័រណ៍សាលាអន្ដរជាតិ នឹងផ្ដល់ជូននូវកម្មវិធីពិសេសសម្រាប់ប្អូនៗកុមារ រួមមានការចែកជូនរង្វាន់ជាច្រើនដោយឥតគិតថ្លៃ ដូចជា ប៉េងប៉ោង ការ៉េម La Pops ស្ករគ្រាប់ Miklita មួកCuteCute កងដៃ និងការថតរូបកាតFREE ជាព្រមទាំងការតេស្ដសាកល្បង ពីទេពកោសល្យខួរក្បាលពីកំណើត និងផ្ដល់ជូននូវទីធ្លាកូនបាល់កម្សាន្ដពី Baby Care ទីធ្លាលេង Doy Doy ទីធ្លាអានសៀវភៅទៀតផង។
បន្ថែមពីនោះ លោកអ្នកអាចចូលរួមទស្សនាការសម្ដែងយូហ្គាពីប្អូនៗកុមារ និងកម្មវិធីសិក្សាបែបវិទ្យាសាស្ដ្រថ្មីៗ ផងដែរ។ ក្នុងនោះឪពុកម្ដាយ ក៏អាចប្រឹក្សាយោបល់ ពីការសិក្សាអប់រំ និង ការកក់កាលវិភាគសម្រាប់ដើរទស្សនាទីតាំង និងបរិយាកាសសិក្សា តាមសាលាអន្ដរជាតិនីមួយៗ ដោយឥតគិតថ្លៃផងដែរ។
កុំភ្លេចនាំកូនៗរបស់អ្នក មកប្រឡងសមត្ថភាព លេងល្បែងកម្សាន្ដ សួរព័ត៌មានបន្ថែម ទទួលការ៉េម ប៉េងប៉ោង និងទទួលយកកាដូFREE ក្នុងពិព័រណ៍សាលាអន្ដរជាតិ នាចុងសប្តាហ៍នេះ ទាំងអស់គ្នា។
(អត្ថបទពាណិជ្ជកម្ម)